ឈើអុសព្រៃជាច្រើន(ម៉ែតគីប) ត្រូវឈ្មូញជាអ្នកមានលុយ កាប់បំផ្លាញហើយគ្មានមន្រ្តីជុំនាញណា ចុះទៅពិនិត្យឬបង្ក្រាបនោះទេ…

0
5

ខេត្តកំពង់ធំ
.អុសឈើព្រៃយ៉ាងច្រើនម៉ែត្រគីប ត្រូវឈ្មូញអ្នកមានលុយបានឃុបឃិតគ្នាជាប្រព័នជាមូយមន្ត្រីដែលមានជំនាញកាប់បំផ្លាញឈើស្រស់ៗ(កាប់អោយខ្លីៗ) ធ្វើរជាអុសម៉ែត្រដើម្បីដឹកនាំចេញតាមរថយន្ត(វេអង.V.1) ជាច្រើនគ្រឿងហើយម្ចាសរថយន្តនោះត្រូវគេស្គាល់ឈ្មោះថា៖ (ទីណា) ហើយទីតាំងស្តុបអុសព្រៃនោះស្ថិតនៅភូមិរវៀង ឃុំង៉ន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
.បើតាមសំដីរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើបានបញ្ជាក់ប្រាប់អ្នកយកព័ត៍មានយើងថា៖ នៅក្នុងភូមិឃុំរបស់គាត់ជារៀងរាល់ថ្ងៃគឺមានឈ្មូញដែលជាអ្នកមានលុយហើយមានឡានធំៗមកទិញអុសឈើព្រៃពីប្រជាពលរដ្ឋ(មូយម៉ែត្រគីប) តំលៃ25000រៀល ហើយឈើទាំងអស់នោះមានដូចជា ដើមធ្លក ដើមចំបក់ ដើមត្រសេក។ ល។ពូកគាត់បានបញ្ជាក់ទៀតថា៖ ឈើទាំងអស់នោះមានតូចមានធំហើយយកមក ពុះ វាអោយតូចល្មមរូចដាក់ឡានយកចេញទៅក្រៅ។
គូបញ្ជាក់ផងដែរថា៖ អនុផលព្រៃឈើ តើស្ថាប័ណ្ណ ឬអង្កភាពណាជាអ្នកទទូលខុសត្រូវ ក្នុងការ ការពារព្រៃឈើនេះដូចឆ្នេះសូមថ្នាក់ជាតិជូយពិនិត្យមើលនៅទីតាំងដែលកំពុងមានការឃុបឃិតគ្នាពីអជ្ញាធរបានបើកភ្លើងខៀវអោយមានការ កាប់បំផ្លាញដើមឈើស្រស់ៗ ហើយយកទៅធ្វើជាអុសយ៉ាងអណាធិបតេយ្យបែបនេះផង…។

LEAVE A REPLY

Please enter your comment!
Please enter your name here