ប្រជាពលរដ្ធបានដាក់ការសង្ស័យថាព្រៃឡង់បានរលាយអស់ដោយសារតែជំនាញរដ្ធបាលព្រៃឈើមិនបង្ក្រាបទាល់តែសោះ

0
13

—————————————————
{កំពង់ធំ } ថ្ងៃទី០១ខែតុលាឆ្នាំ២០២០

បែកធ្លាយឈ្មួញឈើទាំងអស់ដែលដឹកជញ្ញូនផលអនុផលព្រៃឈើគ្រប់ប្រភេទតាមផ្លូវជាតិលេខ៦២បាននិយាយថាមិនខ្លាចសមត្ថកិច្ចណាបង្ក្រាបឬចាប់នោះទេព្រោះបង់លុយអោយលោកភោគ ចន្ត្រានាយសង្កាត់រដ្ធបាលព្រៃឈើសាលាវិស័យនឹងលោកឈឿង គុណនាយផ្នែករដ្ធបាលព្រៃឈើស្ទោងរួចហើយគ្មានសមត្ថកិច្ចណាហ៊ានចាប់ទៀតទេ

ជាការពិតដូចឈ្មួញឈើទាំងអស់នោះបាននិយាយមែនព្រោះអីកន្លងមកជំនាញរដ្ឋបាលព្រៃឈើនៅតាមបន្ទាត់ផ្លូវជាតិលេខ 62 ពីខេត្តព្រះវិហារមកខេត្តកំពង់ធំមិនដែលឃើញសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបបទល្មើសព្រៃឈើដែលដឹកឆ្លងកាត់ខាងមុខសង្កាត់ ខាងមុខផ្នែកខាងមុខនាយអធិការដ្ឋានខាងជើងបឹងទន្លេសាបគឺមិនដែលបង្ក្រាបឡើយ

រីឯប្រជាពលរដ្ឋវិញបានដាក់ការសង្ស័យថាប្រហែលសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើទាំងអស់នោះបានចូលរួមជាមួយឈ្មួញឈើជាច្រើននាក់បំផ្លាញព្រៃឡង់ចំនួន 2 ខេត្តគឺខេត្តព្រះវិហារនិងខេត្តកំពង់ធំប្រជាពលរដ្ឋបានបន្តទៀតថាកន្លងមកនេះឃើញមានឈ្មួញឈើជាច្រើនបានដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងអនាធិបតេយ្យ ដូចគេហែកឋិនចាប់ពីព្រំប្រទល់ព្រះវិហារយកមកដាក់តាមដេប៉ូនៅក្នុងខេត្តកំពង់ធំ

ប្រជាពលរដ្ឋដែលស្នេហាទៅលើធនធានធម្មជាតិសូមសំណូមពរទៅឯកឧត្តមវេងសុខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមឯកឧត្តមមើលមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំផងទានគ្មានដែលឃើញបង្ក្រាបទេបើយកលុយចូលហោប៉ៅឬមួយដេកចាំស្ដាប់ទូរស័ព្ទនៅពេលដែលឈ្មួញតេមកមានមែនរឿងបង្ក្រាបគឺគ្មានទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here