សមត្ថកិច្ចស្រុកតាំងគោកឃាត់ខ្លួនឪពុកចុងរំលោភកូនចុងអាយុ៥ឆ្នាំកសាងសំណុំរឿងតាមនីតិវិធី៕_

0
13

ខេត្តកំពង់ធំ:* ថ្ងៃពុធ ១៣កើតខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២០។_
មហាតិរឆ្ឆានឪពុកចុងរំលោភកូនចុង* (រំលោភសេពសន្ថវៈលើអនីតិជន)។_
នៅ វេលាម៉ោង ៨:៣០ នាទីថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ២០២០ នៅចំណុចភូមិអូររំចេក ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។_
_*កុមាររងគ្រោះ ឈ្មោះភ វ កភេទស្រី អាយុ០៥ឆ្នាំជនជាតិខ្មែរ* នៅភូមិអូររំចេក ឃំុច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។_
_*ជនសង្ស័យឈ្មោះផេក សុនាង អាយុ ២៦ ឆ្នាំជនជាតិ ខ្មែរ* ត្រូវជាឪពុកចុង រស់នៅភូមិកើតហេតុខាងលើ។_
ក្រោយសមត្ថកិច្ច ទទួលបណ្ដឹងពីម្ដាយជនរង គ្រោះឈ្មោះ ម៉ម វ៉ែន អាយុ២៤ឆ្នាំជនជាតិខ្មែរ នាថ្ងៃទី៣០.ខែកញ្ញា.ឆ្នាំ ២០២០ វេលាម៉ោង ០៨:៣០នាទី បានឲ្យដឹងថា÷ ជនសង្ស័យជាប្តីចុង ឈ្មោះ ភេច សុនាង អាយុ២៦ឆ្នាំជនជាតិខ្មែរ (ជាឪពុកចុង) ដែលបានរំលោភកូន កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១០:០០នាទី នៅលើផ្ទះរបស់ខ្លួន ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ។_បន្ទាប់ពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកតាំងគោក។_
_ចំណែកឯកុមារីរងគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ។_
_ករណីនេះដែរសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី៕_

LEAVE A REPLY

Please enter your comment!
Please enter your name here