មន្ត្រីខិលខូចនៅតែបន្តខិលខូចដរដែល ច្រកបឹងជ្រោងនៅតែជាចំណុចក្តៅសម្រ៉ាប់ការនាំសត្វជ្រូកចេញដោយខុសច្បាប់ទៅក្រៅប្រទេសដោយច្រកផ្សេងៗមិនហ៊ានបើកដៃ

0
5

ត្បូងឃ្មុំ ÷ ករណីសត្វជ្រូកនាំចេញទៅប្រទេសវៀតណាមជារៀងរាល់យប់តាមច្រកបឹងជ្រោងនៅតែបន្តមិនដែលអាក់ខាននោះឡើយបើទោះបីជាមានការបិទមិនអោយនាំជ្រូកឆ្លងដែនក៍ដោយ ក៍នៅតែមានឈ្មួញទុច្ចរិតឃុបឃិតនិងមន្ត្រីពេទ្យសត្វ ជាពិសេសគឺប្រធានច្រកនេះតែម្តង់។

– បើតាមការអោយដឹងពីភ្នាក់ងាររបស់យើងអោយដឹងថាជ្រូកនេះនាំចេញតាមច្រកភូមិជើង (បឹងជ្រោង) ដែលគ្រប់គ្រងដោយលោក ចៀម ម៉ាដែន(ហៅ តក់)ដែលល្បីថាមានខ្សែរមានខ្នងធំៗបានឃុបឃិតគ្នាជាប្រព័ន្ធនៅក្នុងខេត្ត និងមន្ត្រីជំនាញជាពិសេសគឺពេទ្យសត្វ និងមានការពាក់ព័ន្ធជាច្រើនទៀតផង។

– បើតាមការអោយដឹងពីមន្ត្រីតូចតាចនៅខេត្តត្បូងឃ្មុំបានលួចបង្ហើបអោយដឹងថា ដោយសារតែមួយរយ:នេះនៅប្រទេសវៀតណាមកើតមានជម្ងឺអាប៉េះ ចំពោះសត្វជ្រូក ហើយត្រូវរដ្ឋាភិបាលរបស់ប្រទេសគេដុតបំផ្លាញចោលទើបធ្វើអោយខ្វះសាច់ជ្រូក ចឹងហើយទើបមានមន្ត្រីខិលខូចមួយចំនួនបានលួចឃុបឃិតគ្នាបង្កើតអំពើរពុករលួយលួចនាំជ្រូកចេញក្រៅប្រទេសក្នុងមួយយប់ៗមិនតិចជាងបួនឬប្រាំរថយន្តធំៗនោះទេ ហើយជ្រូកទាំងនេះគឺច្បាប់បានអនុញ្ញាតអោយនាំចូលពីប្រទេសក្រៅដែលមានចំួនកំណត់សម្រ៉ាប់ផ្គត់ផ្គងតែក្នុងប្រទេសយើងនោះទេ មិនគួរណាមានការនាំចេញដោយខុសច្បាប់យ៉ាងដូច្នេះសោះ។

– មហាជនបានសំណូមពរទៅថ្នាក់ដឹកនាំនៅក្នុងខេត្តត្បូងឃ្មុំមេត្តាជួយត្រួតពិនិត្យទៅលើករណីជ្រូកនាំចេញដោយខុសច្បាប់នេះផងចុះដើម្បីអោយមានតម្លាភាពល្អនិងមានការបង់ពន្ធនាំចេញដោយស្របច្បាប់ផងចុះ ហើយការនាំចេញជ្រូកដោយខុសច្បាប់នេះមានមេឈ្មួញដុះស្លែរតែពីរឬបីនាក់តែប៉ុណ្ណោះនៅក្នុងខេត្តត្បូងឃ្មុំមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here