នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ កម្ពុជា គ្មានសង្រ្គាមប្រឆាំងគ្រឿងញៀនទេ តែមានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន

0
13

ភ្នំពេញ);;ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជនបង្គោលដេីម្បីអប់រំផ្សប់ផ្សាយការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅក្រសួងការពារជាតិ ដែលបានដំណេីរការរយ:ពេល៣ថ្ងៃ ចាប់ពី២៨-៣០ ខែកញ្ញា ឆ្នាំ ២០២០ ។

ពិធីនេះមានការចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ ឯក យ៉ា គឹមអុី អនុប្រធានអចិន្រ្តៃយ៍គណកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការ រង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវរសេនីយ ឧត្តមសេនីយ៍ ពីអង្គភាពចំណុះក្រសួងការពារជាតិ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញុៀន ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានមានប្រសាសន៍បន្ថែម ថា ការផលិតគ្រឿងញៀនធម្មជាតិមានកាយថយចុះ ការផលិតគ្រឿងញៀន សំយោគ និងគីមីមានការកេីនឡេីងខ្លាំងតាមរយ:យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានធ្វេីកម្ពុជាបង្រ្កាបបានឈ្មួញជួញដូរគ្រឿងញៀនក្នុងមួយថ្ងៃជាមធ្យម២៩ករណី និងឃាត់ខ្លួនមនុស្ស៥៩នាក់។

ក្នុងឱកាសនោះ ដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានថ្លែងដោយអរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ពិសេសគណ:កម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងការពារជាតិ ដែលបានបង្កេីតបណ្តុះបណ្តាលនេះឡេីងស្របពេលដែលការងារការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាការងារចាំបាច់ដេីម្បីបង្រួមទីផ្សារជួញដូរគ្រឿងញៀន និងបង្រួមទីផ្សារប្រេីប្រាស់ឱ្យរួមតូច ហេីយដាច់ឆ្ងាយពីគ្នា។

ចុងបញ្ចប់នៃពិធីនោះ មានការចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាជូនដល់ជ័យលាភីចំនួន២៨នាក់ ដែលបានបញ្ចប់ការបណ្តុះបណ្តាលបានជោគជ័យ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here