ថវិកាជាង ១២ លានដុល្លារអាមេរិកត្រូវបានយកមកអភិវឌ្ឍនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

0
4

(កំពង់ធំ)៖ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងថាថវិកាជាង១២លានដុល្លារអាមេរិកត្រូវបានយកមក
អភិវឌ្ឍនៅក្រុងស្ទឹងសែន។ ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីក្រុងពាលីគម្រោងសាងសង់ប្រព័ន្ធលូនិងស្ថានីយ
ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំថ្ងៃទី ០១ ខែតុលាឆ្នាំ ២០២០ នៅសាលាក្រុងស្ទឹងសែនស្ថិតនៅភូមិ
បល្ល័ង្កលិចសង្កាត់ដំរីជាន់ខ្លាក្រុងស្ទឹងសែនខេត្តកំពង់ធំ។ការចូលរួមពីតំណាងធនាគារអភិឌ្ឍន៍អាស៊ី នាយកគម្រោង មន្ត្រីរាជការក្នុងក្រុងស្ទឹងសែន និងប្រជាពលរដ្ឋផងដែរ ។
ឯកឧត្តមបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលបានផ្តល់គម្រោងសាងសង់
ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មកឲ្យខេត្តកំពង់ធំហើយគម្រោងនេះគឺជាគម្រោងរបស់រដ្ឋាភិបាល ជាប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដោយចំណាយថវិកាសរុបប្រមាណជាង១២លានដុល្លារ ក្នុងនោះបានប្រើប្រាស់ប្រព័ន្ធលូជាង៣៩គីឡូម៉ែត្រនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើន ។ ជាមួយគ្នានោះដែរឯកឧត្តមក៏បានសំណូមពរដល់ក្រុមហ៊ុនសាងសង់សូមឲ្យពន្លឿននៃការសាងសង់ព្រោះថាបើគ្មានប្រព័ន្ធលូរំដោះទឹកទេក្រុងស្ទឹងសែននិងមានការលិចដោយសារទឹកភ្លៀង ហើយឯកឧត្តមបានដាស់តឿនទៅដល់មន្ត្រីសូរិយោដីសំណង់សូមឲ្យពិនិត្យគ្រប់ជ្រុងជ្រោយនៅសំណង់ទាំងឡាយណាដែលបានសាងសង់ជាពិសេសការចាក់ដីការសាងសង់ផ្ទះ ការធ្វើរបងជាដើម ដែលមានការរំលោភបំពានទៅលើចំណីផ្លូវចាក់ដីខ្ពស់ជាងផ្លូវនឹងធ្វើឲ្យមានការកក់ស្ទះដោយគ្មានប្រព័ន្ធលូជាដើម ។
ជាមួយគ្នានេះដែរឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការចូលរួមការសាងសង់ព្រោះថាដំណើរការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងរឺទឹកកខ្វក់នេះគឺធ្វើទៅលើចំណីផ្លូវមុខផ្ទះបងប្អូនហើយការដោះស្រាយផលប៉ះពាល់ទាល់តែមានការចូលរួមពីបងប្អូនទើបក្រុមហ៊ុនសាងសង់អាចពន្លឿនបាន។
ឯកឧត្តមអភិបាលបន្តថាដើម្បីឲ្យការងារទាំងអស់នេះ កាន់តែមានប្រសិទ្ធភាព សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តគោរពច្បាប់ ដោយស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសចៅសង្កាត់គ្រប់រូបមេត្តាជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់លើការថែរក្សាប្រព័ន្ធរំដោះទឹកនិងទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវទាំងនៅក្នុងផ្ទះ កន្លែងសាធារណៈជាដើម។
ជាមួយគ្នានេះដែរ លោកជូ កុល្លា ប្រធានមន្ទីរសារធារណៈការនឹងដឹកជញ្ជូនខេត្តកំពង់ធំបានធ្វើរបាយការណ៍សង្ខេបនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ មាន ០២ អនុគម្រោង ដូចខាងក្រោម៖
១-ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានសមត្ថភាពច្រោះប្រមាណ២.៥០០ម៉ែត្រគីបក្នុងមួយថ្ងៃ ការសាងសង់បំពង់លូទឹកស្អុយប្រវែងប្រមាណ៣៩,២គីឡូម៉ែតនិងបណ្តាញលូបង្ហូរទឹកប្រវែងប្រមាណ១៧.១គីឡូម៉ែត ។ ក្រោយពីបានទទួលការយល់ព្រមពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះកិច្ចសន្យា ដើម្បីសាងសង់អនុគម្រោងខាងលើជាមួយក្រុមហ៊ុនសាងសង់ China First metallurgical Group Ltd. ( ឆាយណា
ហ្វីសមែកថលឡឺជីកខលគ្រុប ខូអិលធីឌី) ក្នុងតម្លៃទឹកប្រាក់ចំនួន USD ១២.៧៦២.០០០ (ដប់ពីលានប្រាំពីររយហុកសិបពីរពាន់រៀលដុល្លាអាមេរិក)កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងរៀបចំការដ្ឋាន ដើម្បីចាប់ផ្តើមធ្វើការសាងសង់។
២-ការសាងសង់ទីលានចាក់សំរាម ដែលមានសមត្ថភាពផ្ទុកបរិមាណ ៤៨.០០០ម៉ែត្រគីប និងការបំពាក់នូវរថយន្តប្រមូលសំរាម និងទុកដាក់កាក់សំណល់ ។ ការអនុគម្រោងនេះស្ថិតនៅក្នុងដំណាក់កាលរៀបចំធ្វើ របាយការណ៍ IELA ដើម្បីស្នើសុំលិខិតយល់ព្រមពីក្រសួងបិរស្ថាន និងសិក្សាប្លង់លម្អិតដែលសម្រេចបាន៦៣% និងគ្រោងនឹងដាក់ដេញថ្លៃនៅពេលខាងមុខនេះ។ហើយគម្រោងសាងសង់មានរយៈពេល៣ឆ្នាំ ដោយអនុវត្តចាប់ពីខែកក្តដា២០២០ដល់ខែកក្តា

 

LEAVE A REPLY

Please enter your comment!
Please enter your name here