បែកពពុះមាត់ពុលស្លាប់ដោយសារហូបសត្វគីង្គក់ធ្វើជាម្ហូបនៅស្រុកអណ្ដូងមាស ខេត្តរតនគិរី

0
4

(រតនគិរី)៖ ករណីពលរដ្ឋម្នាក់ពុលស្លាប់ដោយសារហូបសត្វគីង្គក់ធ្វើជាម្ហូប កើតឡើងកាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅ ភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

បើតាមការបញ្ជាក់ពីអាជ្ញាធរស្រុកអណ្ដូងមាស បានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបានចុះដល់ផ្ទះប្រជាពលរដ្ឋរងគ្រោះខាងលើ ពិនិត្យឃើញមានក្អួត រាគរូស បែកពពុះមាត់ ដោយសារហូបសត្វគីង្គក់ធ្វើជាម្ហូប។

ជនរងគ្រោះមានឈ្មោះ រចំ យូង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិទំពួន មានទីលំនៅ ភូមិកាតែ ឃុំម៉ាលិក ស្រុក អណ្ដូងមាស (តាមការបញ្ជាក់ ពីបងប្អូនជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានសតិមិនគ្រប់គ្រាន់)។

ក្រោយពីបានធ្វើកោសល្យវិច័យសាកសពរួចមក អាជ្ញាធរស្រុក និងកម្លាំងជំនាញនគរបាលប៉ុស្តិ៍រដ្ឋបាលបានប្រគល់សាកសពជនរងគ្រោះឲ្យទៅគ្រួសារធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here