រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូធ្វើដំណើរស្របទិសគ្នាបណ្ដាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់រីឯរថយន្តរត់បាត់ស្រមោល

0
3

កំពង់ធំ);; នៅថ្ងៃព្រហស្បត៍១៤ កើត ខែអផ្សុជឆ្នាំជូត ទោ ស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី 01 ខែតុលាឆ្នាំ 2020 វេលាម៉ោង 18 និង32នាទី នៅចំណុចស្ពាន ទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបើកបរ(ស្របទិសគ្នាពីត្បូងទៅជើង) បណ្ដាលឲ្យមនុស្សរងរបួស 01នាក់,(ធ្ងន់),ខូចខាតម៉ូតូ ០១គ្រឿង ។
រថយន្តបង្ករមិនស្គាល់អត្តស ញ្ញាណបើករត់គេចបាត់។
ម៉ូតូម៉ាកស្មាក់រីវ៉ូ ពណ៌ ក្រហមពាក់ផ្លាកលេខភ្នំពេញ 1T1898 បើកបរដោយឈ្មោះថាន់ ថេង ភេទ ប្រុស អាយុ26ឆ្នាំរស់នៅភូមិធម្មនាថឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ មុខរបរធ្វើស្រែ មិនពាក់មួកសុវត្ថិភាព របួសធ្ងន់។
ករណីនេះវត្ថុម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីចាត់ការតាមនិតិវិធី។
+មូលហេតុបឋម បង្កឡើងដោយអ្នកបើកបររថយន្តបើកមានល្បឿនលឿន។

LEAVE A REPLY

Please enter your comment!
Please enter your name here