ស្ទះចរាចរ ជិត2ម៉ោង ដោយសារតែតៃកុងរថយន្តធុនធំដាក់ពាំងផ្លូវ ខឹងនឹងសមត្ថកិច្ចជញ្ជីងថ្លឹងរថយន្តនៅខេត្តកំពង់ធំ

0
5

កំពង់ធំ៖ ប្រជាពលរដ្ឋនិយាយថា ឃើញតែរដ្ឋមន្ត្រីក្រសួងព្រមាន និងចុះត្រួតពិនិត្យជញ្ជីងថ្លឹងរថយន្ត ចំណែកសមត្ថកិច្ចជញ្ជីងថ្លឹងរថយន្ត ក៏មិនដែលទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្ត នូវទង្វើមិនប្រក្រតីនោះឡើយ ពោលគឺជំរិតទារលុយក្រៅច្បាប់ ពីតៃកុង ឬម្ចាស់រថយន្ត។

តែរហូតមកទល់ពេលនេះ រឿងអាស្រូវនៅតាមកន្លែងជញ្ជីងថ្លឹងទាំងនោះ នៅតែផ្ទុះរឿងអាស្រូវ ជាបន្តបន្ទាប់ ដែលធ្វើឲ្យមានការរិះគន់ថា ចំណាត់ការ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាចំណាត់ការខ្យល់ ឬចំណាត់ការ របៀបវាយគោញាក់ខ្សែ។

ជាក់ស្តែងនៅប្រលឹមស្រាងៗម៉ោងប្រមាណ ៦ និង២០ នាទី រហូតដល់ម៉ោងជាង ៧ ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ រថយន្តតូច-ធំ រាប់រយគ្រឿង បានកកស្ទះចរាចរ នៅលើផ្លូវជាតិលេខ ៦ ត្រង់ទីតំាងជញ្ជីងថ្លឹង រថយន្ត ស្ថិតនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយសារតៃកុងរថយន្តធន់ធំ ពីរ បី គ្រឿង ចតពាំងភ្ជិតផ្លូវ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុនោះ បានឲ្យដឹងថា ការចតពាំងភ្ជិតផ្លូវខាងលើនេះ ជាចេតនាបង្កកចរាចរ ដែលធ្វើឡើងដោយម្ចាស់រថយន្តទាំងនោះ ព្រោះខឹងនឹងសមត្ថកិច្ចនៅកន្លែងជញ្ជីងថ្លឹងរថយន្ត ជម្រិតទារលុយពីពួកគាត់ច្រើនហួសហេតុពេក ដែលពួកគាត់គ្មានលទ្ធភាពបង់។

ប្រជាពលរដ្ឋនាំគ្នានិយាយថាល្មមដល់ពេល ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និយាយឲ្យមានប្រសិទ្ធភាពហើយ តួយ៉ាងដូចជាករណីខាងលើនេះ ប្រសិនបើមិនមានរឿង មិនប្រក្រតីនោះទេ តៃកុង ឬម្ចាស់រថយន្តទាំងនោះ មិនធ្វើរបៀបហ្នឹងទេ ព្រោះជាធម្មតា ប្រជាពរដ្ឋ ឬអ្នករក ស៊ី សន្សំតែសុខ តែប៉ុណ្ណោះ។

មតិប្រជាពលរដ្ឋទាំងនោះ បានបន្តថា សមត្ថកិច្ចនៅកន្លែងជញ្ជីងថ្លឹងរថយន្តនេះ មានរឿងអាស្រូវច្រើនមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែដដែលៗ គេមិនដឹងថា ជារឿងរបៀប «វាយគោញាក់ខ្សែ ឬជាការអសមត្ថភាព» របស់ក្រសួ…?៕

LEAVE A REPLY

Please enter your comment!
Please enter your name here