កិច្ចប្រជុំពិភាក្សារកដំណោះស្រាយករណីពាក្យអន្តរគមន៍របស់លោកស្រី រិទ្ធ សុគន្ធា ដែលបានសុំទាមទារកាន់កាប់ដីទំហំ២៩មx៣០ម មានទីតាំងស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

0
10

(បន្ទាយមានជ័យ) គណៈប្រតិភូ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំដោយឯកឧត្តម សុឹម ស៊ូយុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបពិភាក្សារកដំណោះស្រាយជាមួយជាមួយថ្នាក់នាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ក្នុងករណីពាក្យអន្តរគមន៍របស់លោកស្រី រិទ្ធ សុគន្ធា រស់នៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្តឹងលោក រ៉េន រេីក មេឃុំកំពង់ស្វាយ និងលោក សំអឿន អនុប្រធានសាសនាគ្រឹស្គ ដែលបានក្លែងបន្លំឯកសារ ដេីម្បីរំលោភយកដីលំនៅដ្ឋានរបស់គាត់ទំហំ២៩មx៣០ម មានទីតាំងស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី០១ ខែតុលា ឆ្នាំ២០២០ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងពិធីជំនួបពិភាក្សារកដំណោះស្រាយជាមួយជាមួយថ្នាក់នាំខេត្តបន្ទាយមានជ័យ ឯកឧត្តម សុឹម ស៊ូយុង អនុរដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងថា៖កន្លែងមកក្រសួងទំនាក់ទំនង់ ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានចាត់គណៈប្រតិភូដឹកនាំអោយចុះអង្កេតស្រាវជ្រាវករណីពាក្យសុំអន្តរាគមន៍របស់ឈ្មោះ រិទ្ធ សុគន្ធា ពាក់ព័ន្ធដីទំនាស់ទំហំ២៩មx៣០ម ស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ឯកឧត្តម បានបញ្ជាក់ថា៖ ដោយករណីនេះមានភាពស្មុកស្មាញ និងទំនាស់រាំុរ៉ៃយូរឆ្នាំមកហើយ ម៉្យាងវិញទៀតថ្មីៗនេះ ក្រសួងមហាផ្ទៃ ក៏បានធ្វើការស្នើដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តពិនិត្យនិងសហការណ៍ជាមួយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយករណីនេះ។ក្នុងករណីនោះលោកជំទាវកិត្តិសង្កហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានចាត់តាំងគណៈប្រតិភូចុះជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរកដំណោះស្រាយសម្របសម្រួលមួយដើម្បីបញ្ចប់ទំនាស់ដោយសន្និវិធី។
ទន្ទឹមជាមួយគ្នានោះ បន្ទាប់ពីជំនួបពិភាក្សាគ្នារួចមក លោក លី សារី អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ក្រោយពីឆ្លងយោបល់ពីថ្នាក់ដឹកនាំខេត្តបានធ្វើការចង្អុលបង្ហាញថាពាក់ពាក់ព័ន្ធ នឹងករណីទំនាស់នេះខេត្តមានបំណងដោះស្រាយដោយគ្រោងដីជូនឈ្មោះ រិទ្ធ សុគន្ធា គឺដីលំនៅដ្ឋានទំហំ៣០ម៉ែត្រx៥០ម៉ែត្រ មានសង់ផ្ទះឈើដំបូលប្រកសង្ក័សី១ខ្នងផុតពីដី ទំហំ៤ម៉ែត្រx៦ម៉ែត្រ និងដីចំការទំហំមួយហិកតា(មួយមឺុនម៉ែត្រការ៉េ) ថែមទៀតស្ថិតនៅចំណុចដី២២២២(ការ៉េពី) ក្នុងភូមិសាស្រ្ត ឃុំប៉ោយចារ និងឃុំពន្លៃ ស្រុកភ្នំស្រុក ជាប់ព្រំប្រទល់ស្រុកថ្មពួកខេត្តបន្ទាយមានជ័យដើម្បីបញ្ចប់ទំនាស់ តែមិនដឹងគាត់ព្រមទទួលយកឫអត់។ ជាពេសសសូមអោយគណៈប្រតិភូជួយសម្របសម្រួល។
លោក លី សារី បានមានប្រសាសន៍បញ្ជាក់ថា៖ក្នុងករណីដែលគាត់មិនព្រមទទួលតាមការគ្រោងដោះស្រាយរបស់រដ្ឋបាលខេត្តរដ្ឋបាលខេត្តនឹងសំណូមពរអោយគាតដោះស្រាយតាមយន្តការរបស់គណៈកម្មការសុរិយោដីវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here