កិច្ចប្រជុំសម្របសម្រួល និងដោះស្រាយករណីវិវាទដីធ្លីរវាងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្មជាមួយប្រជាពលរដ្ឋ៥គ្រួសារក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

0
6

(បន្ទាយមានជ័យ) គណៈប្រតិភូ ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើូញជួបពិភាក្សាជាមួយថ្នាក់នាំខេត្តបន្ទាយមានជ័យក្នុង កិច្ចប្រជុំសម្រប់សម្រួល និងដោះស្រាយករណីវិវាទដីធ្លីរវាងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្មជាមួយប្រជាពលរដ្ឋ៥គ្រួសារ ដែលបានទីតាំងលំនៅ និងរស់នៅពុំស្របច្បាប់លើដីឃ្លាំងរបស់ក្រុមហ៊ុន ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុខទី អគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម លោក លី សារី អភិបាលរងខេត្តតំណាងអោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ត ទី១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅសាលប្រជុំសាលាស្រុកព្រះនេត្រព្រះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ចាន់ សុខទី អគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍លើកឡើងថា៖ដោយគោរពតាមអនុសាន៍ដខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការងារដោះស្រាយវិវាទដីធ្លីដោយផ្អែកលើគោលនយោបាយឈ្នះ ឈ្នះ។
ឯកឧត្តម បានមានប្រសាសន៍បន្តបញ្ជាក់ថា៖គោលបំណងឆន្ទៈដោះស្រាយបញ្ចប់ទំនាស់ ដីឃ្លាំងរបស់ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្មមានទំហំ តាមតួរលេខក្នុងបញ្ជីទំហំ៣៦៥ម៉ែត្រx២៧០=៩៨.៥៥០,០០ម៉ែត្រក្រឡា និងតួឃ្លាំងទំហំ៥៥ម៉ែត្រx២៥ម៉ែត្រ=១.៣៧៥,០០ម៉ែត្រក្រឡា ដែលត្រូវបានប្រជាពលរដ្ឋចំនួន៥គ្រួសារ បានតាំងទីលំនៅ និងរស់នៅមិនស្របច្បាប់តាំងពីឆ្នាំ១៩៩៣មក។ ចំពោះមុខនេះដោយក្រុមហ៊ុនមានផែនការប្រើប្រាស់ដីឃ្លាំងក្នុងការស្តុកសន្ធិធិស្បៀងបម្រុងរដ្ឋ ក៏ដូចជាការធ្វើអោយប្រសើរឡើងនៅការគ្រប់គ្រងអចលនទ្រព្យរដ្ឋរបស់ក្រុមហ៊ុន។
ទន្ទឹមជាមួយគ្នានោះ លោក លី សារី អភិបាលរងខេត្ត បានបញ្ជាក់ថា៖ ជាលទ្ធផល ក្រោយពីបានពិនិត្យ និងពិភាក្សាគ្នារួចមក ឃើញថាទីតាំងដីដែលបានស្នើសុំក្នុងករណីវិវាទដីធ្លីរវាងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ជាមួយប្រជាពលរដ្ឋ៥គ្រួសារ ដែលបានទីតាំងលំនៅ និងរស់នៅពុំស្របច្បាប់លើដីឃ្លាំងរបស់ក្រុមហ៊ុន ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយពួកគាត់ទាំង៥គ្រួសារ យល់ព្រមតាមការសម្របសម្រួលរបស់ស្មារតីនៃអង្គប្រជុំរវាង គណៈប្រតិភូ ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងដឹកនាំខេត្តបន្ទាយមានជ័យ និងចុះពិនិត្យលំអិតលើទីតាំងដីជាក់ស្ដែង តាមការសង្អុលបអង្ហាញក្រុមការងារ ដើម្បីធ្វើការកំណត់ព្រំប្រទល់ដីជាមូលដ្ឋានដាក់ជូនខេត្តក្នុងការអនុវត្តនិងធ្វើការដោះស្រាយបញ្ចប់ទំនាស់នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here