សកម្មភាព ក្រុមអ្នកកាងឡានដឹកជញ្ជូនបទល្មើសតាមផ្លូវជាតិលេខ62 ខេត្ត កំពង់ធំ

0
6

ខេត្ត កំពង់ធំ នេះជា សកម្មភាព យ៉ាងគឃ្លើនរបស់ក្រុម ឧក្រិដ្ជជនបំផ្លាញព្រៃឈើ ដែល បានដឹកជញ្ជូនឈើដោយខុសច្បាប់ តាមបណ្តោយផ្លូវ ជាតិ លេខ 62 ដែល លាតសន្ធឹង ពី ខេត្ត កំពង់ធំ ទៅ ខេត្តព្រះវិហារ ដែល បាន ធ្វើ សកម្មភាព ដឹកជញ្ជូន ដោយ មិនមានការខ្លាចញញើតច្បាប់នោះឡើយ។
សកម្មភាព របស់ ក្រុម ឧក្រិដ្ឋជន បំផ្លាញ ព្រៃឈើ បាន ធ្វើ សកម្មភាព បានប្រើប្រាស់ រថយន្ត លុចស៊ីស470 ពណ៌ស្ករ ពាក់ ស្លាក លេខ ភ្នំពេញ 2R-3821 បានបិទរថយន្តរបស់សមត្ថកិច្ច ដោយរ៉េពេញផ្លូវ ដូចពស់វែក គោល បំណង រារាំងកាងបទល្មើស មិនអោយឡើងកាក់ រថយន្ដ សាំយ៉ុង ពណ៌ ស អត់ ស្លាក លេខ ដែល សង្ស័យ មានការដឹកឈើប្រណិត ហេតុការណ៍ នេះ កើតឡើង កាលពី វេលា ម៉ោង 3និង5នាទី ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ ២០២០។

សូម បញ្ជាក់ ផង ដែរ ថា ក្នុង សកម្មភាព បង្រ្កាប រថយន្ត ដឹកជញ្ជូន ឈើ ដោយ ខុសច្បាប់ នេះ សមត្ថកិច្ច ពាក់ព័ន្ធ មួយកញ្រែង ដែល តែងតែចងអង្រឹង អើត ក ដូចកុកចាំចិកត្រីនៅ តាមដងផ្លូវ និងសមត្ថកិច្ចជំនាញនៃខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ ពុំមានសកម្មភាពបង្រ្កាបរថយន្តឡើយ បែរជាចតរថយន្តដេកអេសពោះទៅវិញ។
ទោះយ៉ាងណា រថយន្ដ ដឹកបទល្មើស ក៏នៅមាន យីអ៊ុនខ្ពស់ អាចគេចខ្លួនពីការតាមប្រមាញ់បានយ៉ាងសុវត្តិភាព ដោយសារ អំណាចទឹកលុយ ទិញភារកិច្ច តួនាទី របស់សមត្ថកិច្ច ពាក់ព័ន្ធ ឲ្យកើតជំងឺស្ពឺកដៃជើង កក្រើក មិនរួច ចាំដេកស៊ីតែប្រាក់ខែ ដែល បាន មកពីភាស៊ីរបស់រាស្រ្ត។
ប្រជាពលរដ្ឋបានសំណូមពរ ឲ្យឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមទាំងថ្នាក់ដឹកនាំខេត្ត មេត្តា ជួយបង្ក្រាប បទល្មើស ដឹកជញ្ជូនឈើដោយខុសច្បាប់ តាមបណ្ដោយផ្លូវជាតិ លេខ 62 ក្នុងខេត្តកំពង់ធំនេះផង និងសូមស្ថាប័នមានសមត្ថកិច្ច បើកការស៊ើបអង្កេតរកម្ចាស់រថយន្ត កាងបទល្មើសខាងលើក ដើម្បី មកផ្តន្ទាទោសតាមច្បាប់៕ដោយ ប៊ុន រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here