រដ្ឋបាលខេត្តឧត្តរមានជ័យបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែនៅក្នុងសង្កាត់ក្រុងសំរោង

0
6

(ឧត្តរមានជ័យ) អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យឯកឧត្តម ប៉ែន កុសល្យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធិប្រធានក្រុមប្រឹក្សាខេត្តបាន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវបេតុងអារមេមួយខ្សែប្រវែង៤១២ម៉ែត្រទទឹង៥ម៉ែត្រនិងកម្រាស់១៥០មីលីម៉ែត្រស្ថិតនៅក្នុង ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលគម្រេាងនេះ ត្រូវទទួលបានការអនុវត្តសាងសង់ដោយក្រុម ហ៊ិន ថេង វីតា ខនស្ត្រាក់សិន.ឯ.ក ជាថវិការបស់រដ្ឋបាលក្រុងសំរោង។ នៅក្នុងពិធីនេះបានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរួមនិងអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ ពិធីនេះធ្វើនៅថ្ងៃសុក្រទី២ខែតុលាឆ្នាំ២០២០។

បន្ទាប់មកលោក អ៊ុន សុភក្រ័ អភិបាលក្រុងសំរោងបានអានរបាយការណ៍សង្ខេបថាផ្លូវនេះជាផ្លូវដីសរមានសភាពតូចចង្អៀត ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរទៅមក ហើយមានសភាពខូចខាតដែលបណ្ដាលមកពីទឹកភ្លៀងដោយពុំមានលូរំដោះទឹកនៅក្នុងរដូវវស្សាឡើយ ដោយផ្លូវនេះស្ថិតនៅក្នុងសង្កាត់សំរោង ក្រុងសំរោង ផ្លូវនេះប្រជាពលរដ្ឋបានស្នើសុំនៅជាយូរឆ្នាំហើយ។
យ៉ាងណាមិញ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ថ្ងៃនេះក៏មានបើកការដ្ឋានស្ថាបនាផ្លូវបេតុងផងដែរ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងថា ការរីកចម្រើនរបស់ប្រទេសនាពេលបច្ចុប្បន្ននេះគឺកើតឡើងដោយសារប្រទេសជាតិមានការ អភិវឌ្ឍន៍មានសុខសន្តិភាព ស្ថិរភាពនយោបាយក្រោយការដឹកនាំរបស់រដ្ឋាភិបាលដែលមានសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនជាប្រមុខដឹកនាំ។

ឯកឧត្តមបន្តទៀតថា ការបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែនេះ ដោយមានការសំណូមពរពីប្រជាពលរដ្ឋនៅក្នុងភូមិឈូកពុំទាន់មានផ្លូវបេតុងធ្វើចរាចរណ៍បានស្រួល ដូច្នេះហើយទើបអាជ្ញាធរ រួមមន្ត្រីជំនាញបានសម្រេចសាងសង់ផ្លូវជូនប្រជាពលរដ្ឋនៅតំបន់នេះក្នុងភាពងាយស្រួលក្នុងការធ្វើដំណើរដឹកកសិផលទៅលក់លើទីផ្សារផងដែរ។

ឯកឧត្តមបន្ថែមទៀតថា ក្រុមហ៊ុនដែលទទួលរ៉ាប់រងការងារសាងសង់ត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសធានានូវគុណភាពនិ
ងសុវត្ថិភាព ហើយអនុវត្តអោយបានទាន់ពេលវេលារយះពេល៣៣ថ្ងៃរួចជាស្ថាពរ។

ឯកឧត្តម ក៏សូមសំណូមពរបងប្អូនប្រជាពលរដ្ឋមេត្តា យោគយល់អធ្យាស្រ័យនិងសហការជាមួយមួយអាជ្ញាធរជំនាញ ចំពោះផលប៉ះពាល់លើដីធ្លី ព្រមទាំងបញ្ហាប្រឈមនានាដែលអាចកើតមានឡើងក្នុងអំឡុងពេលអនុវត្តគម្រោងសាងសង់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here