ខំលាក់ដែរតែគេចមិនផុតពីក្រសៃភ្នែករបស់កងរាជអាវុធហត្ថមូលដ្ឋានស្រុកស្ទោង

0
10

===========================
{កំពង់ធំ} នៅថ្ងៃទី០6ខែតុលាឆ្នាំ2020 កម្លាំងកងរាជអាវុធហត្ថមានចំនួន4នាក់នាំដោយលោកវរសេនីយ៍ត្រី ឃុន ភារ:មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោងដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោឃុនប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ

នឹងមានការសម្របសម្រួលនីតិវិធី ពីលោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំកម្លាំងបានចេញប្រតិបត្តិការក៏ស្ទាក់ចាប់រថយន្តដឹកឈើប្រណីតម៉ាក់LIBEROពណ៌ ស ពាក់ស្លាកលេខ កំពង់ធំ 2A-2831 ចេញពីចំណុចឃុំសាគ្រាមស្រុកប្រាសាទបាល័ង្គខេត្តកំពង់ធំ

លុះមកដល់ត្រង់ចំណុចភូមិត្រពាំងឬស្សីឃុំពពកស្រុកស្ទោងនៅវេលាម៉ោង15:30នាទីទើបកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់ឃាត់បានរថយន្តដែលដឹកបទល្មើសខាងលើនេះតៃកុងរថយន្តដែលដឹកបទល្មើសនេះគឺមានឈ្មោះផាត ភាក់ភេទប្រុសអាយុ39ឆ្នាំ រស់នៅភូមិសល្ងាចឃុំកំពង់ចិនជើងស្រុកស្ទោងខេត្តកំពង់ធំ

រថយន្តនិងវត្ថុតាងទាំងអស់ត្រូវបានកម្លាំងកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅឱ្យផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើស្ទោងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here