ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបញ្ជួនជនសង្ស័យចំនួន៤នាក់ជាមុខសញ្ញាជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅកាន់អយ្យការអមសាលាដំបូងខេត្ត

0
6

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី០៧ តុលា ២០២០ ជនសង្សយ័ជាមុខសញ្ញាជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៤នាក់ ស្រី០១នាក់រួមជាមួយនិងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ *ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ស្វាយរៀងនិងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤.៥ ខែតុលា ឆ្នាំ២០២០កម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ក្រុងស្វាយរៀងនិងមានកិច្ចសហការល្អជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជយ័និងកម្លាំងប៉ុស្តិរដ្ឋបាលសង្កាត់ចោមចៅ១ បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ ០១លើកដោយបានឃាត់ខ្លួនជនសង្សយ័ជាបន្តបន្ទាប់ចំនួន០៤នាក់ ស្រី០១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន:
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២៧កញ្ចប់(ធំ០៣កញ្ចប់)ទម្ងន់១៩១.៦ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង
-ទូរសព្ទ័ដៃ០៣គ្រឿង
-រួមជាមួយឧបករណ៍ជក់ប្រើប្រាស់និងសម្ភារះវេចខ្ចប់មួយចំនួនទៀត។ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here