ជនសង្ស័យម្នាក់ជួញដូរ ថ្នាំញៀន ជាច្រើនមុខត្រូវកំលាំងនគរបាល ឃាត់ខ្លួន!

0
16

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ជួញដូរថ្នាំញៀនជាច្រើនមុខត្រូវកំលាំងនគរបាលជំជំ នាញគ្រឿងញៀន ខេត្តនិងកំលាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នេត កុសល់ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ អ្នកសារព័ត៍មាន យូ ម៉ាធីវីអនឡាញ ស្នាក់នៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ជាមុខសញ្ញាចាស់ ដែលកម្លាំងនគរបាលក្រុងបានធ្វើការកំណត់និងតាមដានស្រាវជ្រាវយូរមកហើយទើបឈានដល់ការបង្រ្កាបបាននិងដក ហូតវត្ថុតាងជាក់ស្តែងមានថ្នាំគ្រាប់ពណ៌ស្វាយមានរូបសត្វពីលើចំនួន១១ដប់ ១គ្រាប់និង៥កំណាត់ ម្សៅក្រាមសថ្លាចំនួន១កូនថង់តូច ម្សៅម៉ត់ស សង្ស័យខេហិតចំនួន៤កូនថង់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានរាងបេះដូងចំនួន៥គ្រាប់ កូន ជញ្ជីងថ្លឹង ថ្នាំញៀន១ ស្លាបព្រាជ័រសម្រាប់ចូកថ្នាំញៀន៣ ថ្នាំទឹកប្រភេទដប សំរាប់សំងួតខេហិតចំនួន១១ដបដែកកេះសម្រាប់ដុត១ និងសំបកថង់ មួយចំនួន ដែលជនសង្ស័យបានលាក់ទុកនៅក្នុងបន្ទប់ស្នាក់នៅ។

លោកវរសេនីយ៍ឯក ស្រី សារ៉ុម នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា : ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here