អាសន្នធំហើយម្តងនេះបុរសម្នាក់ ដែល គេ ស្គាល់ គ្រប់ គ្នា ថាជាអ្នកបាញ់មេអាប៉ោង ស្លាប់ ដោយសារ គាំងបេះដូង ខណៈ រត់គេច ខ្លួន ភ័យ ពី កម្លាំង សមត្ថកិច្ច ចុះ ចាប់ នៅបន្ទាយមានជ័យ

0
8

ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀល ថ្ងៃ ទី ៥ ខែតុលា ឆ្នាំ ២០២០ បាត់បង់ អាយុជីវិត ដោយសារ គាំងបេះដូង ខណៈ រត់គេច ខ្លួន ភ័យ ពី កម្លាំង សមត្ថកិច្ច ចុះ បង្ក្រាប បទល្មើស លេងល្បែង ស៊ីសង ខុសច្បាប់ ។ បុរស នោះ ឈ្មោះ នៅ ដា រ៉ា អាយុ ៥៨ ឆ្នាំ មាន ទីលំនៅ ភូមិ យាង ថ្មី ឃុំ កូប ស្រុក អូរ ជ្រៅ ខេត្តបន្ទាយមានជ័យ ។

កម្លាំង នគរបាល ចុះ ទៅ បង្ក្រាប បទល្មើស ល្បែងស៊ីសង ខុសច្បាប់ ( អាប៉ោង ) មួយ ករណី នៅ ចំណុច វាល ត្រពាំង ច្រាំង ស្ថិត នៅ ខាងលិច ភូមិ ផ្គាំ ចម្ងាយ ប្រហែល ៥០០ ម៉ែត្រ ឃុំ សិង្ហ ស្រុក អូរ ជ្រៅ ខេត្តបន្ទាយមានជ័យ ។ ពេល សមត្ថកិច្ច ចុះ បង្ក្រាប ក្រុម អ្នកលេង និង មេអាប៉ោង បាន នាំ គ្នា រត់គេច ខ្លួន ចុះ ទឹក ប្រហែល ៥០ ម៉ែត្រ ស្រាប់តែ ពេល នោះ ឈ្មោះ នៅ ដា រ៉ា ដែល មាន ជំងឺ បេះដូង ជា អ្នក កាន់ មេអាប៉ោង រត់ រហូត គាំងបេះដូង ដួល សន្លប់ នៅ លើ ភ្លឺស្រែ ។

កម្លាំង សមត្ថកិច្ច នគរបាល បាន ជួយ សង្គ្រោះ និង សែង ជន រង គ្រោះ ទៅ កាន់ មណ្ឌល សុខភាព សឹ ង្ហ នៅ វេលា ម៉ោង ៤ រសៀល ថ្ងៃ ដដែល នោះ លោក វេជ្ជបណ្ឌិត នៃ មណ្ឌល សុខភាព បាន ធ្វើការ ពិនិត្យ ហើយ ប្រាប់ វិញ ភ្លាមៗ ថា ជន រង គ្រោះ បាន បាត់បង់ ជីវិត ទៅ ហើយ ។ ករណី នេះ ជន រង គ្រោះ ទំនង ភ័យ ខ្លាច សមត្ថកិច្ច ចាប់ខ្លួន ក៏ រត់ រហូត គាំងបេះដូង ដួល សន្លប់ និង បណ្តាល ឲ្យ បាត់បង់ ជីវិត ។

សមត្ថកិច្ច អះអាង ថា អ្នកលេង ល្បែងស៊ីសង ( អាប៉ោង ) គ្រាន់តែ ឃាត់ខ្លួន ដើម្បី ធ្វើការ អប់រំ តែ ប៉ុណ្ណោះ មិន មាន គោលការណ៍ ចាប់ ដាក់គុក នោះ ទេ ប៉ុន្តែ ដោយ អ្នកលេង ល្បែង នោះ គាត់ ភ័យ ពេក រត់ រហូត គាំងបេះដូង ដួល ស្លាប់ ។ បន្ទាប់ មក សមត្ថកិច្ច បាន ប្រគល់ សាកសព ឲ្យ ក្រុម គ្រួសារ ដើម្បី ធ្វើបុណ្យ តាម ប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here