អាជ្ញាធរខេត្តកំពង់ធំដឹកនាំកម្លាំងចម្រុះ ចុះកាយក្រវ៉ាត់ព្រំដីរដ្ឋ និងរុះរើបង្គោលដែលជនខិលខូចបានបោះរំលោភយកដីព្រលានយន្តហោះ

0
9

ពីកំពង់ធំៈ បន្ទាប់ពីបានទទួលព័ត៍មាន ថាមានក្រុមជនខិលខួចនិងអ្នកលុយបានម្នាក់ បានលួចបោះបង្គោលយកដីព្រលានយន្តហោះ ដែលជាដីរបស់រដ្ឋតាំងពីយូរលង់ណាស់មកហើយ រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ
ឯកឧត្តម សុខលូ អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ដែលដឹកនាំចុះផ្ទាល់ ដោយឯកឧត្តម សុកហៃ អភិបាលរងខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តទាំងអស់ បានចុះ រើ រុះ បង្គោល ដែលលួចបោះតំរុយនៅលើដីរដ្ឋ គឺព្រលានយន្តហោះ ព្រមទាំងបានយកគ្រឿងចក្រទៅកាយក្រវ៉ាត់ព្រំដី ព្រលានយន្តហោះ មានទំហំជាង៨២ហិតា ស្ថិតនៅភូមិវល្លិ៏យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋ និងមេភូមិវល្លិយាវ បានបង្ហើបប្រាប់អ្នកសារព័ត៍មាននៅព្រឹកមិញនេះថា កាលពីសប្តាហ៏មុននេះគេបានឃើញអ្នកមានលុយច្រើនមហាសាលម្នាក់ ឈ្មោះ លោក កុក លន់ រស់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានយកបង្គោលថ្ម ជាច្រើនកំណាត់ យកទៅបោះ នៅពីលើ ដីព្រលានយន្តហោះ ដោយអះអាងថា ដីនេះគាត់បានទិញពីគេក្នុងតម្លៃ១៧លានរៀល តាំងពីយូរមកហើយ។
ថ្លែងនៅក្នុងប្រតិបត្តិការនេះ ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំនិងជាអ្នកដឹកនាំបញ្ជាផ្ទាល់ បានប្រាប់អ្នកសារព័ត៍មានថា ចំពោះបញ្ហាខាងលើនេះ លោកបានទទួលបញ្ជាពី ឯកឧត្តម សុខលូ អភិបាលខេត្ត ដឹកនាំមន្ទីរពាក់ព័ន្ធនិងមន្ត្រីជំនាញ ចុះអនុវត្តន៏ច្បាប់ គឺការពារដីរដ្ឋ ដែលមានទំហំជាង៨២ហិកតា ស្ថិតជាប់ខាងលិចផ្ល្លូជាតិលេខ៦២ ភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។លោកបានបន្តថា ចំពោះការពាក់ព័ន្ធជាមួយនឹងអ្នកលក់ទិញដីនៅព្រលានយន្តហោះ ពីមុនមកទាំងប៉ុន្មាន គឺដកយកទាំងអស់ដើម្បីការពារផលប្រយោជន៏ជាតិលោកបន្ថែមថា អាជ្ញាធរខេត្តនិងបើកការស្រាវជ្រាវបន្តទៀតដើម្បីការពិត។
ជាមួយគ្នានេះ លោក កុកលន់ បានឆ្លើយតបតាមទូរសព្ទថា ចំពោះបញ្ហាបោះបង្គោលដីព្រលានយន្តហោះនេះ លោកមិនបានបោះទេ តែលោកបានទិញដីនៅក្បែៗនេះមួយប្លង់ពិតមែន។

LEAVE A REPLY

Please enter your comment!
Please enter your name here