ក្រុមអ្នកសារព័ត៌មាននិងពុទ្ធបរិសទ័ជើងវត្តធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែទវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តព្រៃឆ្លាក់ក្រុងស្វាយរៀង

0
10

ខេត្តស្វាយរៀង៖ថ្ងៃសៅរ៍១រោចខែអស្សុជឆ្នាំជូតទោសក័ព.ស២៥៦៤ត្រូវនិងថ្ងៃទី០៣ខែតុលាឆ្នាំ២០២០វេលាម៉ោង២និង០០នាទីរសៀលរៀបចំក្រុមពាលី ក្រោមអធិបតីភាពឯកឧត្តមតូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងលោកកែវ ចាន់លីប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀងលោកវ៉ាន់ប៊ុនធឿន អ្នកយកព័ត៌មានកាសែតកោះសន្តិភាពប្រចាំខេត្តស្វាយរៀង
ព្រមទាំងអង្គភាពអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀង មន្ទីរព័ត៌មានខេត្តស្វាយរៀង
កាសែតកោះសន្តិភាព. កាសែតកម្ពុជាថ្មី .FRESH NEWS
សមាគមអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាព .ទូរទស្សន៍BTV .ទូរទស្សន៍PNN .
ទូរទស្សន៍ហង្សមាស .ទូរទស្សន៍ទទក .ទូរទស្សន៍ប៉ុស្ត៍លេខ៣ .ទូរទស្សន៍ប៉ុស្ត៍លេខ៥ .ទូរទស្សន៍ប៉ុស្ត៍លេខ៨ .ទូរទស្សន៍ប៉ុស្ត៍លេខ៩. ទូរទស្សន៍រំដួលស្វាយរៀង .ទូរទស្សន៍អាស៊ីអាគ្នេយ៍.
ទូរទស្សន៍ព្រះនរាយណ៍
.UMA TV Online NEWS . ផ្កាយព្រឹកOnline TV . មេគង្គញូរOnline TV .កាសែតនិស្សិតខ្មែរ . ទូរទស្សន៍Online LSN TV . ឡាយដេលី Online . KH Plus’s News .
ម្ចាស់ទន្លេមេគង្គ News.ព្រមទាំង៖គណៈកម្មការលោកគ្រូអាចារ្យពុទ្ធបរិស័ទចំណុះជើងវត្តព្រៃឆ្លាក់អ្នកផ្តើមបុណ្យ ចំនួន៨២នាក់ក្នុងនោះមានចំនួន២១ត្រៃនិង៦១លៀង មានមន្ត្រីរាជការពុទ្ធបរិស័ទចូលរួមជាង២ពាន់នាក់ប្រមូលបច្ច័យសរុបចំនួន៤០,៨៤០,០០០រៀលនិងប្រាក់ដុល្លារ២២៥ដុល្លារ។
លោកវ៉ាន់ ប៊ុនធឿន តំណាងពុទ្ធបរិស័ទអ្នកផ្តើមបុណ្យបានឲ្យដឹងថា ដោយមានវិបបត្តិកូវីដ-១៩ គឺវត្តមួយចំនួនក្នុងខេត្តស្វាយរៀងពិបាកទំនងរកអ្នកផ្តើមបុណ្យកឋិនទាន បើប្រៀបធៀបទៅរដូវបុណ្យ
កឋិនទាន កាលពីឆ្នាំមុនមានវិបត្តិកូវីដ-១៩។ដោយឡែកនៅវត្តព្រៃឆ្លាក់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង
ការទំនាក់ទំនងរបស់គណៈកម្មការលោកអាចារ្យរកអ្នកផ្តើមបុណ្យកឋិនទាននេះគឺគ្មានពុទ្ធបរិស័ទណាម្នាក់ទទួលធ្វើជាដើមបុណ្យទេ ចាប់បិណ្ឌ១ រហូតដាក់វេណបិណ្ឌទី៨ ទើបគណកម្មការអាចារ្យពុទ្ធបរិស័ទចំណុះជើងវត្តព្រៃឆ្លាក់មូលមតិគ្នាធ្វើបុណ្យកឋិនទានសាមគ្គី ដោយពុំទាន់មានអ្នកទទួលកាន់ត្រៃធំនិង កាន់លៀង ទើបលោក(វ៉ាន់ប៊ុនធឿន) ទទួលកាន់ត្រៃធំ និងម្តាយ(ពេជ្រ យន)និងម្តាយក្មេកពុធ សាវ៉ាន ទទួលកាន់ម្នាក់១លៀង រួមនិងអង្គភាពអ្នកាសារព័ត៌មានចំនួន២៣អ្នកភាពប្រចាំខេត្តស្វាយរៀងទទួលរៀបចំអង្គកឋិនទាសាមគ្គីនេះឡើងហើយបានបោះកម្មវិធីបុណ្យនិងបែងចែកគណកម្មការអញ្ជើញបុណ្យ ជាភព័វាសនាល្អ ក្រោយបុណ្យឆ្លងភ្ជុំរួច ក៏មានពុទ្ធបរិស័ទមកចុះឈ្មោះកាន់ត្រៃ រហូតមកដល់ថ្ងៃទី៣តុលា២០២០ត្រូវថ្ងៃ១រោចចេញព្រះវស្សាមានអ្នកកាន់ត្រៃ២១នាក់កាន់លៀង៦១នាក់និងមានសប្បុរសជនគឺលោកអាចារ្យម៉ុក ផេន ភរិយា និងកូនចៅរទេសសាឡី០១គ្រឿង តម្លៃ១,០០០,០០០រៀល .ឧបាសិកាម៉ោញ ឌឹន និងកូនចៅ កន្ទេលព្រំ០២ខ្សែតម្លៃ១៣៥ដុល្លារនិង
កូនចៅឧបាសក់សោម ខៃ ហៅសឹង កាយ និងឧបាសិកានាង វង្ស ហៅហោ ឡឹងប្រគេនគ្រែធម្មអសនៈ០១គ្រឿងតម្លៃ១,០៥០ដុល្លារដើម្បីរៀបចំពិធីបុណ្យឲ្យកាន់តែអធិកធម័ដោយមានការអញ្ជើញចូលរួមគាំទ្រនិងអញ្ជើញជាគណអធិបតីពីលោកជំទាវដួងវណ្ណាតំណាងរាស្ត្រមណ្ឌលស្វាយរៀងអភិបាលនៃគណអភិបាលខេត្តមន្ត្រីរាជការពុទ្ធបរិស័ទជាង២ពាន់នាក់ប្រមូលបច្ច័យបាន៤០,៨៤០,០០០រៀលនិង២២៥ដុល្លារវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសតាមពុទ្ធានុញញាតិ៕ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here