អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តបណ្តុះបណ្តាលដេីម្បីឱ្យស៊ីសង្វាក់គ្នារវាងអ្នកផ្តល់សេវា និងមន្រ្តីអនុវត្តច្បាប់ ដេីម្បីឱ្យអ្នកញៀនទទួលបានការព្យាបាល

0
10

ភ្នំពេញ៖ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងសុខាភិបាល និងទទួលបានការឧបត្ថម្ភពីអង្គការខាណា វគ្គបណ្តុះបណ្តាលស្តីពី
ការកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនក្នុងភាពជាដៃគូជាមួយមន្ត្រីអនុវត្តច្បាប់ត្រូវបានបេីកក្រោមអធិបតីភាពលោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការ រងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកវេជ្ជបណ្ឌិត ភូ លាង អគ្គនាយករងបច្ចេកទេស សុខាភិបាល ដោយមានអញ្ជេីញចូលរួមពីលោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា តំណាងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខណ្ឌច្បារអំពៅ សង្កាត់ ប៉ុស្តិ៍ នគរបាលរដ្ឋបាល ទាំង៨ ក្នុងខណ្ឌច្បារអំពៅ តំណាងសុខាភិបាលមូលដ្ឋាន និងអង្គការពាក់ព័ន្ធ។

លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណាបានប្រសាសន៍ថា មន្រ្តីអនុវត្តច្បាប់និងមន្រ្តីផ្តល់សេវាព្យាបាល និងសេវាកាត់បន្ថយគ្រោះថ្នាក់ ជាដៃគូ ចាំបាច់ដែលអាចជួយអ្នកញៀនគ្រឿងញៀនទទូលបានសេវាព្យាបាលផ្តាច់ភាពញៀន និងសុវត្ថិភាពពីការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដទៃទៀត។

ក្នុងឱកាសនោះ លោកវេជ្ជ បណ្ឌិត ភូ លាង បានប្រសាសន៍ថា ការព្យាបាលភាពញៀនគ្រឿងញៀនមានលក្ខណៈស្មុគ្រស្មាញ និងត្រូវការរយៈពេលយូរ (យ៉ាងតិច ១ឆ្នាំ) ដូច្នេះចាំបាច់ត្រូវមានការចូលរួមទទួលខុសត្រូវពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ មានមេឃុំ ចៅសង្កាត់ ប្រធានមណ្ឌលសុខភាព នគរបាលប៉ុស្តិ៍រដ្ឋបាល មេភូមិ នាយកសាលា អាចារ្យ ប្រជាពលរដ្ឋ និងអ្នកស្ម័គ្រចិត្ត គណ:កម្មការកិច្ចការនារីឃុំ-សង្កាត់ ជាពិសេសវាត្រូវការភាពជាដៃគូមិនអាចខ្វះបានរវាងមន្ត្រីសុខាភិបាល និងមន្ត្រីអនុវត្តច្បាប់ ក្រោមយន្តការសម្របសម្រួលប្រកបដោយប្រសិទ្ធិភាពមួយនៅក្នុងមូលដ្ឋានផ្ទាល់ នោះទើបយើងអាចធានាបានដំណើរការផ្តល់សេវាមួយដែលមានភាពស៊ីសង្វាក់គ្នាដោយរលូន មានប្រសិទ្ធិភាព និងគុណភាព នៅតាមមណ្ឌលសុខភាពពេទ្យបង្អែកពេទ្យជាតិ។

ក្នុងឱកាសនោះដែរ លោកវេ ជ្ជបណ្ឌិត ភូ លាង បានមានប្រសាសបន្តថា ការព្យាបាលអ្នកញៀនគឺជាការងារចាំបាច់ណាស់ ត្រូវធ្វេីឱ្យបានឆាប់រហ័ស ទាន់ពេល ដេីម្បីកុំឱ្យពួកគាត់ធ្លាក់ចូលជ្រៅទៅក្នុងស្ថានភាពជំងឺខួរក្បាលរ៉ាំរ៉ៃ ធ្ងន់ធ្ងរឈានទៅប្រព្រឹត្តនូវបទល្មេីសបង្កផលវិបាកដល់សន្តិសុខសង្គម និងសហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here