រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី ១៦ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី ៣

0
18

ខេត្កកំពង់ធំ): រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី ១៦ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួម ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដែលមានរបៀបវារៈចំនួន ៤ រួមមាន៖
១- ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ១៥ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
៣- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសៀវភៅផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ (២០២០-២០២៤) របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣
៤- បញ្ហាផ្សេងៗ

LEAVE A REPLY

Please enter your comment!
Please enter your name here