លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀងៈ រយៈពេល៦ ខែឆ្នាំ២០២០ មានករណីសម្អាតប្រាក់១៤០ករណី កំពុងស៊ើបអង្កេត និងសំណុំរឿង ២២ករណីបញ្ជូនទៅតុលាការ

0
17

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា រយៈពេល ៦ខែ ឆ្នាំ២០២០ មានករណីសម្អាតប្រាក់ចំនួន ១៤០ករណី បាននឹងកំពុងត្រូវបានស៊ើបអង្កេត ហើយមានសំណុំរឿងចំនួន ២២ ត្រូវបានបញ្ជូនទៅតុលាការដោយមានការឃាត់ទុក និងបង្កកទ្រព្យសម្បត្តិមួយចំនួន ដែលក្នុងនោះមានសំណុំរឿង ចំនួន៥ បានជំនុំជម្រះហើយ ដែលអាចនឹងមានសាលក្រម សាលដីកា ស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអាចអនុវត្តការរឹបអូសផឥលនៃបទល្មើសបាន។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី”ការគ្រប់គ្រងការចាត់ចែងនិងការរឹបអូសផលនៃបទល្មើស” កាលពីព្រឹថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅអង្គភាពប្រឆាំងអំពើពុករលួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here