ស្ងាត់ៗលេចឈ្មោះនាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ម្នាក់ដើរជំរិតទារលុយពីកាលេថងដឹកឈើនៅក្នុងភូមិ 99 កែងអូល្អក់ឃុំមានរិទ្ធស្រុកសណ្ដាន់

0
46

—————————————————–
{កំពង់ធំ} នៅថ្ងៃទី 8 ខែតុលាឆ្នាំ 2020 បានបែកធ្លាយព័ត៏មានពីភូមិ99មកថាមាននាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្ដាន់ម្នាក់ដែលគេស្គាល់ឈ្មោះថាលោកម៉ុកណារិនជាអ្នកប្រមូលលុយឲ្យផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ប្រជាពលរដ្ឋបានបន្តទៀតថាលោកម៉ុកណារិននេះបានដើរជំរិតទារប្រាក់តាមកាឡេថងដឹកបទល្មើសព្រៃឈើជារៀងរាល់យប់រាល់ថ្ងៃនៅក្នុងដែនដីរបស់ខ្លួនដែលកាន់កាប់

បើតាមសេចក្តីរាយការណ៍បានបញ្ជាក់ថាកាឡេថងមួយគ្រឿងត្រូវបង់លុយឲ្យទៅលោកម៉ុកណារិនចំនួន 10 ម៉ឺនរៀលតាមធម្មតាប៉ុន្តែ 3 ថ្ងៃកន្លងមកនេះបានជំរិតយកលុយពីកាលេថងមួយទាយកតម្លៃ 20 ម៉ឺនរៀលចំណុចនេះហើយដែលពាក្យចាស់លោកពោលថាឆ្កែចេះតែព្រុសមនុស្សចេះតែដើរបង្រ្កាបមិនបង្ក្រាបដើរយកតែលុយព្រៃឡង់រលាយជិតអស់ហើយ

ប្រជាពលរដ្ឋដែលស្នេហាទៅលើវិស័យធនធានធម្មជាតិព្រៃឈើបានបញ្ជាក់ទៀតថាលោកម៉ុកណារិននេះជាអ្នករកចំណូលឱ្យផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ប៉ុន្តែអ្វីដែលហួសចិត្តនិយាយមិនចេញគឺបទល្មើសចេញមកជារៀងរាល់យប់លោកម៉ុកណារិននិងមន្ត្រីផ្សេងៗទៀតនៅក្នុងស្រុកសណ្ដាន់មិនខ្ចីបង្ក្រាបដេកចាំស្ដាប់តែទូរស័ព្ទរោទិ៍យកតែលុយប៉ុណ្ណោះ

ប្រជាពលរដ្ឋសូមឲ្យលោកប៊ុនសុធីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំមេត្តាមើលមន្ត្រីក្រោមឱវាទរបស់លោកឲ្យបង្ក្រាបរាល់ការដឹកជញ្ជូនផលអនុផលព្រៃឈើផងកុំដេកយកតែលុយពេកព្រៃឈើនិងរលាយអស់ហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here