មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រគល់ភារកិច្ចប្រាំចំណុចដល់កងយោធពលខេមរភូមិន្ទ

0
39

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០, តំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រជុំពង្រឹងតួនាទីភារកិច្ចកង យោធពលខេមរភូមិន្ទ។ក្នុងឱកាសនោះដែរ ក្រោយពីស្តាប់នូវសេចក្តីរាយការណ៍ពីថ្នាក់ដឹកនាំមេបញ្ជាការ គ្រប់កងឯកភាពស្ថាប័នចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំរួចមក, លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ភារកិច្ចសំខាន់ៗចំនួន ប្រាំចំណុចដល់ ថ្នាក់ដឹកនាំមេបញ្ជាការគ្រប់កងឯកភាពដើម្បីយកទៅអនុវត្តន៍រួមមាន៖ ១.យោធិនគ្រប់រូប ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយគោរពយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់មេបញ្ជាការគ្រប់បណ្តាថ្នាក់ នៃកងយោធពលខេមរភូមិន្ទ។ ២. ត្រូវត្រៀមខ្លួនរួចជាស្រេចទាំងមធ្យោបាយ និងសម្ភារៈ គ្រឿងបរិក្ខារគ្រប់គ្រាន់ដើម្បីចល័តអន្តរាគមន៍ តាមបទបញ្ជារបស់ថ្នាក់លើឲ្យបានទាន់ពេលវេលា។ ៣. យោធិនគ្រប់រូបត្រូវទៅ ពិនិត្យឈ្មោះ និងចុះឈ្មោះ បោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមខ្លួនទៅចូលរួមបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ ដោយមិនអនុញ្ញាតឲ្យយោធិនណាម្នាក់ និងក្រុមគ្រួសារគ្មាន ឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោតឡើយ ។ ៤. ត្រូវពង្រឹងវិន័យ ពង្រឹងរបៀបរបបការងារ និងពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងនៅគ្រប់បណ្តាថ្នាក់ និងសាមគ្គីភាពល្អជាមួយមហាជន អាជ្ញាធរដែនដី និងកងកម្លាំងទាំង ០៣ប្រភេទ ដើម្បីសម្រេចភារកិច្ច ក្នុងកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការចូលរួម ក្នុងការអនុវត្តគោនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាល និងទី៥. ត្រូវបន្តយកចិត្តទុកដាក់ ទៅបម្រើប្រជាជន និងអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននីមួយៗ ក្នុងនោះត្រូវយកចិត្តទុកដាក់ ជម្រុញឲ្យ ក្រុមគ្រួសារអតីតយុទ្ធជន ទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here