ស្នងការនគរបាលខេត្តកុំពង់ឆ្នាំងបានធ្វើការព្រមាននិងដកហូតដំណែង បើមានល្បែងស៊ីសងនៅមូលដ្ឋានណាអធិការស្រុកនោះទទួលខុសត្រូវ មិនថាតែល្បែងប្រជល់មាន់ភ្នាល់តាមLive ពីទូរទស្សន៍ កើតនៅឃុំពន្លៃ ស្រុកបរិបូរណ៍ ប៉ុណ្ណោះទេ

0
12

កំពង់ឆ្នាំង៖

ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការព្រមាននិងដកហូតមុខតំណែងបើមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានណាអធិការនគរបាលស្រុកនោះត្រូវតែទទួលខុសត្រូវមិនថាតាមល្បែងជល់មាន់តាមទូរទស្សន៍ឡើយ ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវលី បានបញ្ជាទៅកាន់អធិការនគបាលស្រុកបរិបូណ៌ ដើម្បីហៅម្ចាស់ទីតាំង មកធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងជល់មាន់ភ្នាល់ដាក់លុយតាមទូរទស្សន៍អនឡាញ ។

ដែលគេដឹងថាមានម្ចាស់ឈ្មោះ ជុំ ឡុង និងឈ្មោះ ហាក់ ដែលមានទីតាំងជ្រកក្រោមស្លាកហាងការហ្វេរស្ថិតនៅឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កន្លងទៅថ្មីៗបានចេញសេចក្តីបំភ្លឺព័ត៌មានមួយ បញ្ជាក់ថា បើមានករណីល្បែងស៊ីសងនៅក្នុងមូលដ្ឋានណា អធិការក្រុងស្រុកនោះជាអ្នកទទួលខុសត្រូវដោយមិនថាតែល្បែងប្រជល់មានតាមអនឡាញនោះទេ ។

ស្នងការនគបាលខេត្តលោកឧត្តមសេនីយ៍ទោ ខូវ លី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅល្ងាចនេះថា បើករណីល្បែងស៊ីសងទាំងនោះកើតមាននៅលើមូលដ្ឋាន មេប៉ុស្តិ៍ និងអធិការមិនធ្វើការបង្ក្រាបទេ នឹងត្រូវប្រឈមដកហូតមុខតំណែង ។

អ្នកនិយមល្បែងនេះតែងតែមានការភ័យភិត ហើយតែងតែមានការប្រុងប្រយ័ត្នបំផុតនៅពេលពួកគេលួចលេងជល់មាន់ម្តងៗឬកល្បែងផ្សេងៗក៍ដោយ ។

បើទោះជាយ៉ាងនេះក៍ដោយអ្នកនិយមលេងល្បែងប្រជល់មាន់រួមនិងល្បែងផ្សេងៗនៅតែបន្តលួចលេងនៅក្នុងព្រៃស្ងាត់លួចលាក់គ្រប់មធ្យោបាយបើទោះបីមានការតាមប្រម៉ាញ់ពីសមត្ថកិច្ចយ៉ាងណាក៏ដោយ។

-ប៉ុន្តែសម្រាប់សម័យបច្ចេកវិទ្យាទំនើបការភ្នាល់ល្បែងជល់មាន់គេមិនលេងនៅក្នុងព្រៃទៀតទេ អាចដល់នៅកណ្ដាលក្រុងក៏បានទីប្រជុំជនក៏បាន ដោយបានបង្វែរមកលេងភ្នាល់តាមការLiveបន្តផ្ទាល់ពីទូរទស្សន៍ប្រទេសថៃ ឬផ្សាយផ្ទាល់ចេញពីបណ្តាកាស៊ីណូតាមព្រំដែនដែលបច្ចុប្បន្ននេះគេឃើញមាននៅតាមបណ្តាហាងកាហ្វេមួយចំនួន ផងដែរ។

ប្រជាពលរដ្ឋស្ថិតនៅឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក៍បានធ្វើការអំពាវនាវដល់លោកអភិបាល និងលោកស្នងការខេត្តកំពង់ឆ្នាំង មេត្តាចាត់វិធានការបង្ក្រាបល្បែងស៊ីសងទាំងនេះអោយបានដើម្បីធសនាបាននូវគោលនយោបាយភូមិឃុំនានសុវត្ថភាព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here