ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃុមានការទុកចិត្តលោក ឪក សាម៉េត សម្រេចផ្ទេរភារកិច្ចពីអភិបាលរងស្រុកមន្ទាយអំពិលមកជាអភិបាលរងក្រុងសំរោង

0
9

(ឧត្តរមានជ័យ) ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យមានការទុកចិត្តលោក ឪក សាម៉េត បានសម្រេចប្រកាសផ្ទេរភារកិច្ចនិងចូលកាន់តំណែងជាអភិបាលរងក្រុងសំរោងជំនួសលោក លោក នៅសំ វាសនា ដែលត្រូវផ្ទេរទៅកាន់ជាអភិបាលរងស្រុកចុងកាល់ ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាក្រុងសំរោង នារសៀលថ្ងៃព្រហស្បតិ៍ទី០៨ខែតុលាឆ្នាំ២០២០ ក្រោមអធិបតីឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំង ប្រដាប់អាវុធ ព្រមទាំងមន្ត្រីរាជការ យ៉ាងច្រើនផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា យើងជាមន្ត្រីរាជការស៊ីវិលទាំងអស់ក្នុងក្រុងស្រុកត្រូវសិក្សាស្វែងយល់លិខិតបទដ្ឋាននានាដែលពាក់ព័ន្ធទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន និងត្រូវបង្កើតកិច្ចសហការល្អបំពេញភារកិច្ចដោយឈរលើគោលការណ៍ច្បាស់លាស់ ភាពជាម្ចាស់ការដោយត្រូវតម្កល់ប្រយោជន៍រួមរបស់ អង្គភាព ក្រុង ស្រុក ជាអាទិភាព។

ឯកឧត្តមបន្តជំរុញឱ្យ មន្ត្រីយើងជួយធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅ តាមមូលដ្ឋានអោយទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតតាមសាលាឃុំសង្កាត់អោយទានពេលវេលាតាមការណែនាំរបស់គណះកម្មាធិការបោះឆ្នោត៕

LEAVE A REPLY

Please enter your comment!
Please enter your name here