មុននេះបន្តិច ឆក់គោងាប់២ក្បាល ជាប់និងបង្គោលភ្លើងអគ្គីសនី ខណ:កំពុងដឹកគោរទៅផ្ទះ ម្ចាស់បំរុងចុះជួយ តែអ្នកស្រុកឃាត់ទាន់!

0
21


ខេត្តកំពង់ឆ្នាំង៖អ៊ុប្រុសអាយុជាង៧០ឆ្នាំគាត់សោកស្តាយមែន មានគោតែ២ក្បាល តែឆក់ងាប់និងបង្គោលភ្លើង ម្យ៉ាងវិញទៀតសំណាងណាស់ម្ចាស់សត្វគោរកចុះទៅជួយគោរបស់គាត់ តែបានប្រជាពលរដ្ឋដែរបានឃើញហេតុការណ៍ ស្រែកប្រាប់ថាពូកុំចុះប្រយ័ត្នវាឆក់មនុស្សទៀត៕

-មុននេះបន្តិចប្រហែលម៉ោង៦និង១៣នាទីយប់ ថ្ងៃទី០៨ ខែ១០ ឆ្នាំ២០២០ មាន ករណីសត្វគោត្រូវខ្សែភ្លើងឆក់បណ្ដាលឲ្យងាប់គោរ២ក្បាល ខណះម្ចាស់កំពុងដឹកគោទៅផ្ទះ ហើយគោរបស់គាត់បានងាកទៅរកស៉ីស្មៅ ដែលនៅជាប់បង្គោលភ្លើង ក៍បានឆក់តែម្តង នៅចំណុចច្រកចូលផ្លូវត្រពាំងកន្តួត ជាប់ផ្លូវជាតិលេខប្រាំស្ថិតក្នុងឃុំ ពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនៅល្ងាចម៉ោង៥.៥៥នាទីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០។

-ករណីនេះត្រូវបានប្រជាពលរដ្ឋមានមូលដ្ឋានក្បែរកន្លែងកើតហេតុធ្វើការរិៈគន់ថាករណីនេះបណ្ដាលមកពីការធ្វេសប្រហែសរបស់ក្រុមអគ្គិសនីអេឡិចទ្រីស៉ីធី ភី ជី ខេ អេច.ឯ.កឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង លើការត្រួតពិនិត្យប្រព័ន្ធបណ្ដាញចែកចាយអគ្គិសនីទើបបណ្ដាលឲ្យមានហេតុការណ៍នេះកើតឡើង ។

-ករណីនេះអាជ្ញាធរខេត្តគួរតែមានវិធានការខ្លះជាមួយក្រុមហ៊ុនតបណ្តាញចែកចាយអគ្គឺសនី ដើម្បីទុបស្កាត់កុំអោយឆក់មនុស្សរឺសសត្វ។

LEAVE A REPLY

Please enter your comment!
Please enter your name here