ឃាត់ខ្លួនជនទំនើង២នាក់ បាញ់និងគប់កញ្ចក់រថយន្ត តាមដងផ្លូវជាតិលេខ ៥ លើអ្នកដំណើរ

0
27

——
កំពង់ឆ្នាំង:ដោយមានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកងកម្លាំងជំនាញ ដើម្បីធ្វើការស៊ើបអង្កេតលើករណីជនទំនើង គប់កញ្ចក់រថយន្តរយៈពេលយប់តាមដងផ្លូវជាតិលេខ ៥។

-ជាក់ស្តែងនៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ និងចំណុចដទៃផ្សេងទៀតតាមដងផ្លូវដែលកំពុងតែធ្វើការស៊ើបអង្កេតបន្ត។

-នៅវេលាម៉ោង២៣ និង១៥ នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានករណីគប់កញ្ចក់រថយន្ត តាមបណ្តោយផ្លូវជាតិលេខប្រាំ នៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បណ្តាលឱ្យបែកកញ្ចក់រថយន្ត តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរទេ។

-ក្រោយពីបានទទួលព័ត៌មានពីអ្នកបើកបររថយន្តភ្លាម អធិការនគរបាលស្រុក បានបញ្ជាឱ្យកម្លាំង អន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលង្វែក ចុះអន្តរាគមន៍ និងស្រាវជ្រាវជាបន្ទាន់។

-ជាលទ្ធផល៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចមុខក្លោងទ្វារ វត្តត្រឡែងកែង ភូមិផ្សារត្រាច ឃុំលង្វែក មានឈ្មោះដូចក្រោម៖ ១-ផ្ទាត់ | សុផា ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក។ ២-ប្រាក់ គង់ ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក។

-ដកហូតបានវត្ថុតាង ដាវ០១ ដើម ជំពាមកៅស៊ូ០១ ម៉ូតូ០១ គ្រឿង។ ចំពោះបក្ខពួកជនសង្ស័យចំនួន០៤ នាក់ ជិះម៉ូតូ០២គ្រឿង បានរត់គេចខ្លួន ជាមុខសញ្ញានៅ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

LEAVE A REPLY

Please enter your comment!
Please enter your name here