អនុមោទនា​ កឋិនទានសាមគ្គី ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ សួន​ បវរ​ នឹងលោកជំទាវ នៅវត្ត​សិរីមង្គល ស្រុកមង្គលបូរី

0
8

នៅក្នុងឱកាសជួបជុំគ្នាដ៏ប្រពៃថ្លៃថ្លា ក្រោមដំបូលនៃសន្តិភាព ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ សួន​ បវរ​ អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​នឹងលោកជំទាវ​ សុង​ ផល្លីន សួន បវរ លោកអ្នកមានគុណ​ ឯកឧត្តម​ អ៉ី​ ឡុង​ សមាជិក​រដ្ឋសភា​ និងលោកជំទាវ​ សម្បត្តិ រ៉ាមុន្នី អុី ឡុង និងពុទ្ធបរិស័ទជាច្រើនបានមូលមតិគ្នាជាឯកបានផ្តួចផ្តើមធ្វើអង្គកឋិនទាន ដើម្បីដង្ហែទៅកាន់វត្តសិរីមង្គលស្ថិត ក្នុងភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ​ នាព្រឹកថ្ងៃសុក្រ ៥រោច​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ពស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី​៩ ខែតុលា​ ឆ្នាំ​២០២០​ ដើម្បីវេបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងពុទ្ធសីមា។
អង្គកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សារួចមក។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ពិធីហែរអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្មសប្បាយរីករាយយ៉ាងក្រៃលែង ហើយអ្នកផ្ដើមបុណ្យតែងរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រជាដើម រួចគេនាំគ្នាហែទៅទីអារាមដែលបានកំនត់ទុក។
គួរបញ្ជាក់ថា៖ បច្ច័យចំនួនប្រមាណជាង១៧.០០០.០០០រៀលបានមកពីដង្ហែអង្គឋិនទានសាមគ្គីរបស់ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ សួន​ បវរ​ អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និងលោកជំទាវ​ សុង​ ផល្លីន សួន បវរ លោកអ្នកមានគុណ​ និងឯកឧត្តម​ អ៉ី​ ឡុង​ សមាជិក​រដ្ឋសភា​ និងលោកជំទាវ​ សម្បត្តិ រ៉ាមុន្នី អុី ឡុង រួមជាមួយពុទ្ធបរិស័ទវេប្រគេនជូនដល់ព្រះចៅអធិការវត្តដើម្បីយកទៅកសាងក្នុងវត្ត និងធ្វើការផ្គត់ផ្គង់ដល់ព្រះសង្ឃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here