យុវជនម្នាក់មានវិបត្តិស្នេហា ខឹងឪពុកម្តាយមិនដណ្តឹងប្រពន្ធអោយចងកធ្វើអត្តឃាតនឹងដេីមខ្នុរក្រោយផ្ទះស្លាប់

0
26

(កំពង់ធំ)៖ យុវជនម្នាក់សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅនឹងដើមខ្នុរក្រោយ ព្រោះតែខឹងនឹងឪពុកម្ដាយ មិនព្រមដណ្ដឹងប្រពន្ធអោយ។ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៥ និង ១៥ នាទី ថ្ងៃទី០៩ ខែ តុលា ឆ្នាំ ២០២០ នៅខាងក្រោយផ្ទះជនរងគ្រោះ ចំណុចត្រពាំងប្រីយ ភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ ហុង ម៉េងឡុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ជាជ័រកៅស៊ូ នៅភូមិ បឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ ម៉ុន ហុងម៉េង ភេទប្រុស អាយុ ៤០ឆ្នាំ និងឈ្មោះ សុត គីន ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្តុកខេត្តកំពង់ធំ (ត្រូវជាឪពុកម្តាយបង្កេីតជនរងគ្រោះ) បានរៀបរាប់ប្រាប់សមត្ថកិច្ចអោយដឹងថា៖ កូនរបស់ខ្លួនឈ្មោះ ហុង ម៉េងឡុង កន្លងមកទៅធ្វេីកម្មករសំណង់នៅឯទីក្រុងភ្នំពេញ លុះដល់ពេលជាងមួយខែនេះលឺប្រាប់ខ្លួនថា៖ ស្រឡាញ់ស្រីម្នាក់នៅ ធ្វើកម្មករជាមួយគ្នា ក៏បានមកផ្ទះ រំអុក ឲ្យខ្លួនទៅដណ្ដឹង តែខ្លួននៅជំពាក់លុយធនាគាបួនពាន់ដុល្លា ហើយខ្លួនបានប្រាប់អង្វរកូនចាំមួយឆ្នាំទៀតអោយរួចលុយជំពាក់គេសិនចាំដណ្តឹងតែកូនមិនមាត់អីទេ កូនខ្លួនឈ្មោះហុង ម៉េងឡុងនេះបានមកនៅផ្ទះជុំគ្នាជួយចៀរជ័រកៅស៊ូអោយក្រុមហ៊ុន បានជាងដប់ថ្ងៃ ក៏សុំឈប់នៅផ្ទះដេីរលេង ការងារមិនធ្វេី ខ្លួនមិនហ៊ានមាត់ទេតាមតែចិត្តកូនទៅ។ ជារៀងរាល់យប់កូននេះគេដេកតែអង្រឹងនៅក្រោមផ្ទះជាមួយប្អូនគេឈ្មោះ ម៉ាន់ នៅវេលាម៉ោង ៥ទៀបភ្លឺខ្ញុំជាឪពុកបានងេីបពីដេកទៅលុបមុខឯរានហាលក្រោយក៏មេីលទៅខាងជេីងបានឃេីញកូន ហុង ម៉េងឡុង នេះចងក នឹងដេីមខ្នុរក៏ស្ទុះលោតពីលេីរានហាលទៅមេីលកូន ពិនិត្យមេីលឃេីញកូនបានស្លាប់ដោយចងក នឹងក្រម៉ាពណ៌ ស ក្រហមមានកៅអីជ័រពណ៌ក្រហម ស្បែកជេិងមួយគួរ នៅក្រោមចុងជេីងឃេីញដូច្នេះក៏ហៅអ្នកជិតខាង មកជួយមេីល និងស្រាយយកសពទៅតំកល់លេីផ្ទះ។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាមសមត្ថកិច្ចជំនាញបាន សហការជាមួយប៉ុស្តិ៍រដ្ឋបាល ក្រុុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋចូលរួមពិនិត្យទីកន្លែងកេីតហេតុ និងសាកសព។
តាមការពិនិត្យនៅលេី ក មានស្នាមក្រម៉ៅទ្រុឌទំហ៊ុ ០៣ស.ម ព័ទ្ធ ពីមុខទៅក្រោយ នៅលេីខោលីអូមានស្នាមដាមទឹកកាមប្រឡាក់ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីកត់សំគាល់ទេ។

ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់សមត្ថកិច្ចជំនាញបានដាក់ការសនិដ្ឋានថា៖ ជនរងគ្រោះឈ្មោះ ហុង ម៉េងឡុង ភេទប្រុស អាយុ ១៨ឆ្នាំ ស្លាប់ដោយសារធ្វេីអត្តឃាតខ្លួនឯងដោយ (ចង់ក)។
មូលហេតុ: មានវិបត្តិស្នេហា ខឹងឪពុកម្តាយមិនដណ្តឹងប្រពន្ធអោយ។_

ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញ បានធ្វេីកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here