ទិដ្ឋភាពទឹកជំនន់ខេត្តពោធិ៍សាត់ថ្ងៃទី 10 ខែតុលាឆ្នាំ 2020 បន្ទាប់ពីចុះស្ថានភាពការជន់លិចនៅបាត់ដំបងលោកទេសរដ្ឋមន្ត្រីគន់គីមអនុប្រធានទី 1 គណៈកម្មការការជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តចុះពិនិត្យការជន់លិចនិងប្រតិបត្តិការសង្គ្រោះពលរដ្ឋនៅខេត្តពោធិ៍សាត់

0
7

ខេត្តពោធិ៍សាត់យោងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរក្រុងពោធិ៏សាត់នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ខែតុលា ឆ្នាំ២០២០នេះ គ្រោះធម្មជាតិបានវាយប្រហារនៅតំបន់មួយចំនួនដូចជាក្រុងបណ្ដាលឲ្យរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំនៅឋាន ទ្រព្យសម្បត្តិ សម្ភារនិងសម្បត្តិសាធារណៈផងដែរ ។
សេចក្តីរាយការណ៍ខាងលើបន្តថា ជាក់ស្ដែងនៅយប់ម្សិលមិញថ្ងៃទី១០ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិស្ទឹងពោធិ៏សាត់មានផ្ទះជាច្រើនតៀម១ខ្នងត្រូវបានទឹកហូរកួចបណ្ដាលឲ្យខូចខាតអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិ និងសម្ភារ ប៉ុន្តែពុំបង្កការរងគ្រោះដល់មនុស្សទេ។ ម្ចាស់ផ្ទះឈ្មោះ វ៉ា ចន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ សួន សារឿន អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ។
របាយការណ៍ដដែលបន្តទៀតថា នៅឯភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ផ្ទះ២ខ្នងទៀតបានរងការខូចខាត រួមទាំងសម្ភារដូចជា ម៉ូតូចំនួន៤គ្រឿង និងគោយន្ដកន្រ្តៃ១គ្រឿងថែមទៀត ។ ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ផ្ទះចំនួន៣ខ្នងរួមទាំងសម្ភារបានរងការខូចខាត ។ នៅចំណុចក្រសាំងព្នៅ ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរដដែល ផ្ទះចំនួន២ខ្នងទៀត រួមទាំងសម្ភារដូចជាសត្វពាហនៈ(គោ)២ក្បាល ជ្រូកចំនួន២ក្បាល ម៉ូតូចំនួន១គ្រឿងផងដែរ បានត្រូវទឹកហូរកួច ហើយដាច់ផ្លូវ ហូរច្រោះស្ពាន។ល។ ប៉ុន្តែពុំបង្កឲ្យមានមនុស្សរងគ្រោះនោះទេ ។
ដោយឡែក ពេលនេះសម្ពាធផ្ទៃមេឃនៅតែបន្តធ្លាក់ភ្លៀងពីតិចទៅច្រើននៅឡើយ ហើយទឹកកំពុងជន់លិចនៅតំបន់មួយចំនួន ដូចជា នៅស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀងផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here