កម្លាំងសមត្ថកិច្ចចំរុះចុះបង្រ្កាប់បទល្មើសនេសាទក្នុងរដូវបិតនេសាទដែនសហគមន៍នេសាទអន្លង់សំណរ

0
7

សៀមរាប៖ កម្លាំងសមត្ថកិច្ចចំរុះបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសានខុសច្បាប់ក្នុងរដូវបិតនេសាទក្រោមការដឹកនាំ ពីបញ្ជាការឯកភាពរដ្ឋបាលស្រុកជីក្រែង សហការជាមួយផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ បរិស្ថានស្មាក់ការទំនប់សួង សហគមន៍ចងសេះ រួមទាំងកងកម្លាំងប្រដាប់អាវុធ សហគមន៍នេសាទចុះបង្ក្រាបបទល្មើស នៅថ្ងៃទី ៩តុលាឆ្នាំ២០២០ក្នុងដែនសហគមន៍នេសាទអន្លង់សំណរ។
លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែងបានអោយដឹងថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសនេសាទបានចំនួនពីរករណី។ ទី១ ឧបករណ៍នេសាទប្រភេទ ក្បាលប ចំនួន០៥គ្រឿង.របាំងសាច់អួនប្រវែង៥០០ម៉ែត្រ. ចប្រឹងចំនួន២០០ដើម.ព្រលែងកូនត្រីចំនួន១៥គីឡូក្រាម។
ទី ២ ដកហូតឧបករណ៍ នេសាទឆ្មុកប្រើភ្លើងអំពូល បំផ្លាញបង្គោលឆ្នុកចំនួន៧កន្លែងស្មើរ១៤ដើម។
លោកថ្លែងអំណរគុណ ចំពោះកម្លាំងសមត្ថកិច្ច និងកម្លាំងមន្រ្ដីជំនាញ ដែលបានចូលរួមបង្ក្រាបបទល្មើសនេសាទដែលកំពុងតែធ្វើសកម្មភាព នៅលើផ្ទៃទឹក នៅក្នុងស្រុកជីក្រែង ក៏ដូចជាការចូលរួម ការពារទប់ស្កាត់ ការបំផ្លិតបំផ្លាញ ធនធានមច្ឆាជាតិ ដោយប្រើឧបករណ៍ល្មើសច្បាប់ លោកក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាធនធានមច្ឆាជាតិ និងចូលរួម ការពារ ទប់ស្កាត់ ការប្រើប្រាស់ដល់ឧបករណ៍ល្មើសច្បាប់ក្នុងរដូវបិតនេសាទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here