ការាសសាំងជាច្រើនកន្លែងសាងសង់យ៉ាងអាណាធិបតេយ្យនៅក្នុងស្រុកស្ទោង

0
9

—————————————————–
{កំពង់ធំ} នៅថ្ងៃទី១០ខែតុលាឆ្នាំ២០២០
ការាសសាំងនៅក្នុងស្រុកស្ទោងជាច្រើនកន្លែងដែលកំពុងតែសាងសង់អត់មានច្បាប់ទម្លាប់យ៉ាងអាណាធិបតេយ្យនៅក្នុងឃុំទ្រាស្រុកស្ទោងខេត្តកំពង់ធំ

ប្រជាពលរដ្ធបានរិះគន់យ៉ាងខ្លាំងចំពោះមន្ត្រីជំនាញពាក់ព័ន្ធហាក់បីដូចជាគ្មានការអើពើបន្តិចសោះឡើយព្រោះអីការសាងសង់ការ៉ាស់សាំងជាហានិភ័យមួយដែរសម្រាប់ប្រជាពលរដ្ឋយើងដែលរស់នៅជិតៗនោះសព្វថ្ងៃនេះអ្នកមានលុយខ្លះនៅក្នុងស្រុកស្ទោងទម្លាប់ធ្វើអ្វីមួយហើយធ្វើបណ្ដើររត់ច្បាប់បណ្ដើរនេះជាទំលាប់អាក្រក់មួយដែលមិនអាចចោលបាន

លោកណែតសារីអភិបាលនៃគណៈអភិបាលស្រុកស្ទោងបានប្រាប់អ្នកយកព័ត៌មានយើងថាការសាងសង់ការ៉ាស់សាំងដែលមិនទាន់មានច្បាប់អនុញ្ញាតនេះលោកបានឲ្យមន្ត្រីក្រោមឱវាទទៅខិតទាំងអស់ហើយក៏ប៉ុន្តែការាសសាំងខ្លះព័ទ្ធរបងជុំវិញលួចអោយកម្មករធ្វើជារៀងរាល់ថ្ងៃ

ពាក់ព័ន្ធនឹងករណីសាងសង់ការ៉ាស់សាំងខាងលើនេះប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការនៅក្នុងស្រុកស្ទោងសូមសំណូមពរទៅក្រសួងពាក់ព័ន្ធទាំងអស់ក៏ដូចមន្ទីររ៉ែនិងថាមពលខេត្តកំពង់ធំមេត្តាចុះមកត្រួតពិនិត្យទីតាំងដីចំណីផ្លូវរបស់រដ្ឋដែលបង់សំណងទៅឲ្យម្ចាស់ដីរួចហើយក៏ប៉ុន្តែឥឡូវនេះបែជាអ្នកមានលុយមួយចំនួនមកសាងសង់ការ៉ាស់សាំងក៏ដូចជាសាងសង់ផ្ទះនៅលើដីចំណីផ្លូវរបស់រដ្ឋទៅវិញ

មន្ត្រីរាជការនិងប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្ទោងបានរិះគន់ទៅលើបុគ្គលមួយចំនួនដែលតែងតែយកខ្លួនមកអះអាងរត់ការរត់ច្បាប់ទោះបីតែដីនោះដឹងថាជាដីចំណីផ្លូវរបស់រដ្ឋហើយក៏នៅតែហ៊ានឱ្យសាងសង់ដែរបើតាមការអះអាងរបស់មន្ត្រីរាជការថាការសាងសង់នេះគឺវាខុសស្តង់ដារនឹងបច្ចេកទេសផងដែរ

LEAVE A REPLY

Please enter your comment!
Please enter your name here