នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានពោធិ កកស្ទះចរាចរណ៍ បណ្តាលមកពីភ្លៀងខ្លាំងទឹកហូរកាត់ផ្លូវ សមត្ថកិច្ចកំពុងចុះអន្តរាគមន៍

0
8

កំពង់ឆ្នាំង៖ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ បណ្តាលឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានពោធិ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។

នៅខណៈនេះកម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំង នៃអធិការដ្ឋានស្រុកពាក់ព័ន្ធ បានចុះអន្តរាគមន៍ជួយសម្រួលចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងមានការកកស្ទះដោយសារមានទឹកភ្លៀងហូរកាត់ផ្លូវនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here