ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ វិស័យធនាគារនៅតែបន្តពង្រីកខ្លួនបើទោះបីក្នុងដំណាក់កាលកូវីដ១៩

0
28

កំពង់ធំ៖ វិស័យធនាគារជាគ្រឹះស្ថានឯកជនដែលជាដៃគូរអាជីវកម្ម និងជាតម្រូវការចាំបាច់សម្រាប់អតិថិជន គ្រប់ស្រទាប់វណ្ណៈ ដើម្បីយកទៅពង្រីកអាជីវកម្ម និងបំពេញតម្រូវការនានា នៅតែបន្តពង្រីកខ្លួនពង្រីកខ្លួន ទោះបីក្នុងដំណាក់កាលកូវីដ១៩។
ផ្តើមចេញពីពាក្យ “អគុណសន្តិភាព” , នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០, ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ អញ្ជើញសម្ភោធដាក់ឲ្យដំណើរការ ជាផ្លូវការ ធនាគារវឌ្ឍនៈ សាខាខេត្តកំពង់ធំ។ ក្នុងឱកាសនោះលោកជំទាវឧកញ្ញា ឈុន លាង បណ្ណាធិការ នៃធនាគារវឌ្ឍនៈ លើកឡើងថា “សន្តិភាព” បានផ្តល់ឱកាសដល់វិស័យឯកជននៅកម្ពុជាមានលទ្ធភាព គ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួនឲ្យកាន់តែមានភាពរឹងមាំជាលំដាប់ និងមានឱកាសចូលរួមអភិវឌ្ឍន៍សង្គម ជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែប្រសើរបើទោះបីជា កម្ពុជា ក៏ដូចជាពិភពលោកកំពុងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ក្តី។ លោកជំទាវឧកញ្ញាបន្តថា បច្ចុប្បន្នធនាគារវឌ្ឍនៈមានបុគ្គលិកបម្រើការងារសរុប ចំនួន៦០៣នាក់ និងមានសាខាសរុបចំនួន២០ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១២ទីតាំង និងតាមបណ្តាខេត្តចំនួន០៨ទីតាំង រាប់បញ្ចូលទាំងក្នុងខេត្តកំពង់ធំ។ នៅចុងខែ តុលា ឆ្នាំ២០២០នេះដែរ ធនាគារវឌ្ឍនៈ គ្រោងនឹងសម្ភោធដាក់ឲ្យដំណើរការសាខាថ្មីចំនួនពីរទៀត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន! ហើយការពង្រីកសាខាបន្ថែម ធនាគារវឌ្ឍនៈ ក្នុងក្រុងស្ទឹងសែន ខេត្តកំពងធំ គឺមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់អ្នកវិនិយោគ អាជីវករ ក៏ដូចជា ប្រជាពលរដ្ឋទូទៅលើសេវាហិរញ្ញវត្ថុ ជាដៃគូរអាជីវកម្មស្មោះត្រង់ប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់ នោះទេ, ប៉ុន្តែថែមទាំងរួមចំណែកជំរុញការអភិវឌ្ឍ តាមរយៈសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តទំនើប ការផ្តល់ការងារ និងលើកកម្ពស់ធនធានមនុស្សរបស់ខេត្តកំពង់ធំ។ នេះជាការរួមចំណែកជាវិជ្ជមាន ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាក្រោមក្រោមម្លប់សន្តិភាព។ លោកជំទាវឧកញ្ញាបញ្ជាក់ថា ធនាគារវឌ្ឍនៈកំពុងដំណើរការភាពជោគជ័យថ្មីមួយទៀតនៃវឌ្ឍនភាពផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់៤.០ នោះគឺ “សេវាធនាគារចល័ត ធនាគារវឌ្ឍនៈ” ដែលបង្កើតឡើងដោយស្នាដៃ កូនខ្មែរ។ សេវាធនាគារចល័ត ធនាគារវឌ្ឍនៈ បច្ចុប្បន្នកំពុងទទួលបានការពេញនិយមគាំទ្រយ៉ាងខ្លាំងពី សំណាក់អតិថិជន ព្រោះជាកម្មវិធីដែលអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈស្មាតហ្វូនបានដោយ ងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់បំផុត ទទួលស្គាល់ពីក្រុមហ៊ុន ថាលេស (Thales) ដែលជាក្រុមហ៊ុនអន្តរជាតិលើផ្នែកសេវាវាយតម្លៃសុវត្ថិភាពទិន្នន័យ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here