សមាជិក សមាជិកាថ្មីចំនួន១០៤នាក់នៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានប្រកាសបញ្ជូលជាសមាជិកគណបក្សប្រជាជនកម្ពុជា

0
6

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលទទួលស្គាល់សមាជិក សមាជិកាគណបក្សថ្មី ចំនួន១០៤នាក់ មកពីបីភូមិក្នុងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២០
នៅទីស្នាក់ការឃុំនីពេជ ។ ដោយមានការចូលរួមពី លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុក និងសមាជិក សមាជិកាជាច្រើនរូប ។
លោកជំទាវ ឃួន ឃុនឌី បានកោតសរសើរដល់គណបក្សឃុំ គណបក្សស្រុកព្រមទាំងក្រុមការងារទាំងអស់ដែលបានខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានិងសមទ្ធិផលថ្មីៗជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីអភិវឌ្ឍន៍មាតុភូមិដែលបែកបាក់ ខ្ទេចខ្ទាំទុរភិក្សអសន្តិសុខដោយសារសង្គ្រាមរាំរ៉ៃមកជាប្រទេសមានសុខសន្តិភាពពេញលេញមានការរីកចម្រើនលើគ្រប់វិស័យនិងបានកំពុងខិតខំប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខនេះ។
លោកជំទាវបានធ្វើការណែនាំដល់សមាជិកគណបក្សថ្មីឲ្យខិតខំបំពេញភារកិច្ចជូនគណបក្សដូចមានចែងយ៉ាងច្បាស់ក្នុងលក្ខន្តិកៈរបស់គណបក្សនិងលើកឡើងអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជានិងភាពវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោយថ្ងៃរំដោះ០៧មករា ឆ្នាំ១៩៧៩ ដែលរួចផុតរបបប្រល័យពូជសាសន៍ ដោយបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន ជាពិសេសអាចរក្សាបាននូវស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញទូទាំងប្រទេសប្រជាពលរដ្ឋមានជីវភាពប្រសើរជាងមុន និងរស់នៅបានភាពសុខដុមរមនា។
ចុងបញ្ចប់លោកជំទាវ ឃួន ឃុនឌី បានអំពាវនាវដល់សមាជិក សមាជិកាទើបទទួលស្គាល់ថ្មីទាំងអស់រួបរួមគ្នាបន្តគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ដើម្បីប្រទេសយើងបន្តទទួលបានសុខសន្តិភាព ស្ថេរភាពសង្គម ជាពិសេសបន្តទទួលបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបម្រើប្រជាពលរដ្ឋដោយឥតលក្ខ័ណ្ឌឲ្យបានទូលំទូលាយទាន់ពេលវេលានិងមានប្រសិទ្ធភាពដើម្បីជំរុញការឲ្យមានការរីកចម្រើនលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមរមនាផ្សារភ្ជាប់ការងារបក្សនិងរដ្ឋឲ្យបានល្អប្រសើរឆ្ពោះទៅដណ្តើមជ័យជម្នះតាមការរំពឹងទុកសម្រាប់ការបោះឆ្នោតឆ្នាំ ២០២២-២០២៣ នាពេលខាងមុខនេះ៕
ដោយឡែកគណៈអធិបតីបានផ្តាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់សូមផ្លាស់ប្តូរទម្លាប់នៃការរស់នៅដោយរក្សាអនាម័យជាប់ជានិច្ចជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ហើយសូមពុកម៉ែបងប្អូនទាំងអស់ ជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។
ជាមួយគ្នានោះផងដែរ លោកជំទាវបានចុះសួរសុខផ្ទះប្រជាពលរដ្ឋដែលបានធ្វើមរណភាពនិងចូលរួមបច្ច័យមួយចំនួនផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here