រថយន្តRX300 បើកលឿនដូចហោះរេចង្កូតបុកបង្គោលខ្សែទូរស័ព្ទមិត្តហ្វូន ក្រឡាប់ផ្ងារជើង បណ្តាលឱ្យអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

0
37

(កំពង់ធំ)៖ រថយន្តមួយគ្រឿងបានបើកបុកបង្គោលខ្សែទូរស័ព្ទមិត្តហ្វូនក្រឡាប់ផ្ងារជើងឡើងលើ ស្ថិតនៅតាមបណ្ដោយផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយខ្លួនឯងកើតឡើងកាលពីវេលាម៉ោង ២២ និង ០៥ នាទីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២០ ។
រថយន្តRX300 ពណ៌ស ស្លាកលេខ ភ្នំពេញ2AU-2456 បើកបរដោយឈ្មោះ លន់ សុខហេង ភេទប្រុស អាយុ ៣៣ ឆ្នាំរស់ នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ( ស្លាប់នៅនឹងកន្លែងកើតហេតុ ) និងអ្នករួមដំណើរជាមួយ មិនស្គាល់ឈ្មោះ ភេទប្រុស(គ្មានរបួស) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here