ក្រុមញៀន ល្បែងស៊ីសង ជល់មាន់និងល្បែង អាប៉ោង យោគីល្មើសច្បាប់ បានរត់ចែកជើងគ្នាព្រាតពេញព្រៃ

0
39

ក្រុមញៀន ល្បែងស៊ីសង ជល់មាន់និងល្បែង អាប៉ោង យោគីល្មើសច្បាប់ បានរត់ចែកជើងគ្នាព្រាតពេញព្រៃ ខណៈពេលអ្នកសារព័ត៌មានចូលថតយកព័ត៌មាន ស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន
នៅចំណុចខាងកើតព្រៃកប់ខ្មោច ចំងាយ100m ក្នុងភូមិគូលែនជើងឃុំគូលែនស្រុកគូលែនខេត្តព្រះវិហារ នាថ្ងៃទី 10 ខែ 10 ឆ្នាំ 2020។
ប្រជាពលរដ្ឋនៅតំបន់នោះបានប្រាប់ថា ហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចមិនចាត់វិធានការលើមេល្បែងស៊ីសងទាំងនេះដូចជាល្បែង ជល់មាន់តាមអនឡាញដែលថិតនៅក្បែររង្វង់មូលគូលែនគេលេងល្បែងស៊ីសងហូកញ្ជ្រៀវជារៀងរាល់ថ្ងៃ ពុំមានមន្ត្រីអាជ្ញាធរឫសមត្ថកិច្ចណាចុះបង្ក្រាប នោះទេ។
លោកគីមដែលជាម្ចាស់ទីតាំងសង្វៀនជល់មាន់ក៏បានប្រាប់អ្នកសារព័ត៌មានយើងថា គាត់បានជម្រាបដល់អាជ្ញាធរ ស្រុករួចអស់ហើយ។ឥឡូវលោកអភិបាលស្រុកកូលេនបានបដិសេធថាលោកមិនបានដឹងរឿងនេះទេលោកនឹងចាត់ឲ្យកម្លាំងនគរបាលចុះទៅអង្កេតស្រាវជ្រាវ។
ពាក្យខ្មែរបុរាណថា បើខ្មោចស្រុកមិនឱ្យដៃខ្មោចព្រៃវាមិនហ៊ានចូលទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here