តោះ ទៅលេងល្បែងជល់មាន់ភ្នាល់ដាក់លុយ Live ពីទូរទស្សន៍ នៅឃុំពន្លៃ ស្រុកបរិបូរណ៍ ដើម្បីជួយឲ្យភូមិឃុំរបស់យើងមានសមត្ថភាពកាន់តែប្រសើរ

0
23

———
កំពង់ឆ្នាំង៖ដើម្បីធានាបាននៅភូមិ ឃុំ មានសុវត្ថិភាព ប្រជាពលរដ្ឋស្ថិតនៅឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អំពាវនាវដល់លោកអភិបាល /លោកស្នងការខេត្ត /និងព្រះរាជអាជ្ញា ជួយចាត់វិធានការបង្ក្រាបល្បែងស៊ីសងទាំងនេះដែលកើតក្នុងមូលដ្ឋាន ដើម្បីធានាបានភូមិ ឃុំ មានសុវត្ថិភាព មិនមានអំពើលួច ឆក់ ប្លន់ នៅពេលចាញ់ល្បែង។

-ឧត្តមសេនីយ៍ទោ ខូវ លី ធ្លាប់បានបញ្ជាក់ប្រាប់(សារព័ត៌មាន បេះដូងរាស្ត្រ)ឲ្យដឹងថា បើមូលដ្ឋានណាកើតមានករណីល្បែងស៊ីស មូលដ្ឋាន មេប៉ុស្តិ៍ និងអធិការមិនធ្វើការបង្ក្រាបទេ នឹងត្រូវប្រឈមដកហូតមុខតំណែង ឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា និងបង្ក្រាបឲ្យបាន ពីព្រោះបញ្ហាល្បែងស៊ីសងមានពាក់ព័ន្ធជាមួយនឹង ភូមិ ឃុំ មានសុវត្ថិភាពក្នុងតំបន់មូលដ្ឋានប្រជាពលរដ្ឋដែលរស់នៅ ដែលអាចកើតមាននូវអំពើលួចឆក់ ប្លន់ នៅពេលដែលចាញ់ល្បែងបង្កអសន្តិសុខ។

-បើទោះបីមានការព្រមាននិងហៅម្ចាស់ផ្ទះលោកធ្វើកិច្ចសន្យាបញ្ឈប់ការលេងភ្នាល់កន្លងមកក៏ដោយ ប៉ុន្តែសកម្មភាពដែលមានម្ចាស់ឈ្មោះ ជុំ ឡុង និងឈ្មោះ ហាក់ ស្ថិតនៅឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅតែបន្តលេងដដែល ហាក់មិនញញើតជាមួយនឹងសមត្ថកិច្ចនោះឡើយ។

-កន្លងមក អ្នកនិយមលេងល្បែងប្រជល់មាន់នេះ តែងតែបន្តលួចលេងនៅក្នុងព្រៃទីស្ងាត់ៗលួចលាក់គ្រប់មធ្យោបាយ បើទោះបីមានការតាមប្រម៉ាញ់ពីសមត្ថកិច្ចយ៉ាងណាក៏ដោយ។

-ប៉ុន្តែសម្រាប់សម័យបច្ចេកវិទ្យាទំនើបការភ្នាល់ល្បែងជល់មាន់គេមិនលេងនៅក្នុងព្រៃទៀតទេ អាចដល់នៅកណ្ដាលក្រុងក៏បានទីប្រជុំជនក៏បាន ដោយបានបង្វែរមកលេងភ្នាល់តាមការLiveបន្តផ្ទាល់ពីទូរទស្សន៍ប្រទេសថៃ ឬទូរសព្ទដៃនៅតាមខាងកាហ្វេមួយចំនួន។

-ករណីប្រជល់មាន់តាមទូរទស្សន៍អ្នកខ្លះយល់ថាតាមធម្មតាកីឡាគឺនាំមកនូវសុខភាព ហើយប្រជល់មាន់ផ្សាយតាមទូរទស្សន៍បើអ្នកមើលគ្រាន់តែជាការមើលកម្សាន្តនោះវាមិនខុសច្បាប់នោះទេ។ តែផ្ទុយទៅវិញបើគេមើលហើយនាំគ្នាភ្នាល់ដាក់លុយវិញនោះគឺខុសច្បាប់។ ប៉ុន្តែអ្នកមើលកីឡាប្រដាល់ប្រជល់មាន់តាម ទូរទស្សន៍ភាគច្រើនគេភ្នាល់ដាក់លុយ។

#៩ចំណុច ភូមិ -ឃុំ មានសុវត្តិភាព
១- គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ ។
២- គ្មានការដាំដុះ ការផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។
៣- គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើ
ហិង្សាក្នុងគ្រួសារ ។
៤- គ្មានក្រុមក្មេងទំនើង បង្កភាពអាណាធិបតេយ្យ ។
៥- គ្មានការលេងល្បែងស៊ីសងខុសច្បាប់ ការប្រើប្រាស់អាវុធខុស ច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។
៦-គ្មានគ្រោះថ្នាក់ចរាចរណ៍ ។
៧-គ្មានគ្រោះថ្នាក់ដោយសារអាវុធ ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។
៨- មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះ មហន្តរាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
៩-គ្មានការត្រួតពិនិត្យខុសច្បាប់ ។
-ដើម្បីធានាបាននៅភូមិ ឃុំ មានសុវត្ថិភាព ប្រជាពលរដ្ឋស្ថិតនៅឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អំពាវនាវដល់លោកអភិបាល និងលោកស្នងការខេត្តកំពង់ឆ្នាំង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងទាំងនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here