មុខសញ្ញា ជួញដូរនិងប្រើប្រាសគ្រឿងញៀន២នាក់ ត្រូវសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នំាងឃាត់ខ្លួន

0
12

ខេត្តកំពង់ឆ្នាំង៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រែថ្មី បានបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មមួយ ករណីដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៩ ខែតុលាឆ្នាំ២០២០ ។

ជនសង្ស័យទាំង២នាក់ ដែលកម្លាំងនគរបាលឃាត់ខ្លួនរួមមានឈ្មោះ យន់ ប៊ុនណា(ហៅអាយៀវ) ភេទប្រុសអាយុ 26 ឆ្នាំរស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងឈ្មោះ ហង្ស ចាន់ណា ភេទស្រីអាយុ18ឆ្នាំ រស់នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន10 កញ្ចប់ធំ 2កញ្ចប់តូចទូរស័ព្ទ 3 គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន 2 គ្រឿង និង ដាវ1ដើម ។ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here