លោក ហាក់ !ថ្លើមធំ តើ មានតួរនាទីជាអ្វី បាន ហ៊ានយករថយន្ត ពណ៌ត្រេអី ពាក់ស្លាកលេខ ខេមរៈភូមិន្ទមកទៅធ្វើជំនួញឈើទៅវិញ !

0
24

ខេត្តសៀមរាប ៖ មេឈ្មួញរកសុីដឹកជញ្ជូនឈើចាស់វស្សាមកហើយនោះ ហើយក៏ជាឈ្មួញជើងខ្លាំងម្នាក់ ល្បីខាងជំនួញបទល្មើសព្រៃឈើ ដល់សកម្មផងដែរ ចេញពីភូមិស្ពានមាស ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រួចឆ្លងចូលមកច្រកផ្លូវស្រុកស្វាយលើចូលទៅខេត្តសៀមរាប។

ប្រភពពីបណ្តាញព័ត៍មាន ជា ច្រើន បានលើក យក អត្ថាធិ
ប្បាយ ថានេះប្រសិនបើ ជំនាញមិនបើកភ្លើងខៀវ ឧក្រិដ
ជនជំនួញ ខាងបទល្មើសព្រៃឈើនេះ ក៏មិនហ៊ានដែលឈ្មោះ ហាក់ ! ជាឈ្មួញរកសុីដឹកជញ្ជូនឈើជាយូរយាណាស់មកហើយ ហើយក៏ជាឈ្មួញជើងខ្លាំងម្នាក់ដល់ល្បីល្បាញប្រចាំខេត្តសៀមរាបផងដែរ តើគេអាងខ្នងនរណា? បានជាអាចរកសុីដឹកជញ្ជូនឈើ ដោយចំហរ នឹង ថ្លើមធំហ៊ាន យក រថយន្ត ម៉ាកNlSSAN.navra ពណ៌ត្រេអី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ.2.2527 ដែលត្រូវបានគេស្គាល់ច្បាស់ថាជារថយន្ដមេឈ្មួញដឹកឈើឈ្មោះ ហាក់ ! ហើយជារៀងរាល់ថ្ងៃរាល់យប់គេតែងដឹកជញ្ជូនឈើចេញពីភូមិ ស្ពានមាស ឆ្ពោះតាមផ្លូវច្រកស្រុកស្វាយលើចូលទៅខេត្តសៀមរាបដោយរលូន ។

ក្នុងករណីការដឹកជញ្ជូនឈើខុសច្បាប់របស់ ឈ្មោះ ហាក់ !នេះតាមប្រភពប្រជាពលរដ្ឋបានលើកឡើងថាមេឈ្មួញឈើខាងលើរកស៊ីដឹកជញ្ជូនបានក៏ព្រោះតែមន្ដ្រី ជំនាញ ពាក់ពន្ធ័ ជាអ្នកសម្របសម្រួល អោយមេឈ្មួញរូបនេះចាប់ពីស្រុកត្រពាំងប្រាសាទ រហូត មកដល់ ទឹកដីស្រុកស្វាយនឹងចូលមកដល់ខេត្តសៀមរាបតែម្តង។

ប្រភពសុំមិនបញ្ចេញឈ្មោះ គេបានលួច បង្ហើបប្រាប់ថា ឈ្មួញជើងខ្លាំងឈ្មោះ ហាក់ ! គេបានសង្កេត ឃើញដឹក ឈើចូលមកដល់ក្រុងសៀមរាប ហើយគេបានឃើញ រថយន្តដឹកឈើរបស់គេចូលទៅក្នុងបន្ទាយទារហ៊ាន មួយ ដែលសុំមិនទាន់បញ្ចេញ ឈ្មោះផងដែរ ។ មហាជនសូមសំណូមពរដល់លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋាភិបាលព្រៃឈើ ខេត្តសៀមរាប មេត្តាពិនិត្យមើលឈ្មួញឈើដល់សកម្មម្នាក់នេះផង ។

នឹងមន្ត្រីស្ថប័នពាក់ពន្ធ័ តើឈ្មោះ ហាក់ ! មានតួរនាទីជាអ្វី បានថ្លើមពាស់មេឃ ហ៊ានយករថយន្ត អង្គភាព មកធ្វើ ជំនួញឈើបែបនេះ ទៅវិញដើម្បីលាភត្រដាងនឹងយកទៅ ផ្តន់ទារទោសតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here