ខ្យល់កន្រ្តាក់វាយប្រហារផ្ទះពលរដ្ឋ ០១ខ្នងនៅឃុំពពក ស្រុកស្ទោង បណ្ដាលឱ្យរលំផ្ទះ និងស្លាប់ម្ដាយ រីឯកូនប្រុសអាយុ ០៤ឆ្នាំរងរបួស

0
28

(កំពង់ធំ)៖ គ្រោះធម្មជាតិ បាតុភូតខ្យល់កន្រ្តាក់បានវាយប្រហារផ្ទះពលរដ្ឋ ០១ខ្នងស្ថិតនៅភូមិកក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បណ្ដាលឱ្យរលំផ្ទះ និងស្លាប់មនុស្ស០១នាក់ និងមនុស្សម្នាក់ផ្សេងទៀតរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៩ និង ៣០ នាទីព្រឹក ថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ។

សមត្ថកិច្ចបានឲ្យដឹងថា ៖
១-ជនរងគ្រោះឈ្មោះ សួស សម្ផស្ស ភេទស្រី អាយុ ២៧ឆ្នាំ(ស្លាប់) មានទីលំនៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
២-ជនរងគ្រោះឈ្មោះ ហួត សុធាវិត ភេទប្រុស អាយុ៤ឆ្នាំត្រូវជាកូន(របួសស្រាល)។
ភ្លាមៗនោះសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here