លោកផ្កាយ៣ អនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ត្រូវបានបញ្ចប់មុខតំណែង!

0
383

(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯកផ្កាយ៣ តាត និមល អត្តលេខ៧១៩១០ ត្រូវបានបញ្ចប់ពីមុខតំណែង ពីអនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ (ឋានៈស្មើអគ្គនាយក) ។
នេះបើយោងតាម ព្រះរាជក្រឹត្យចុះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ចុះហត្ថលេខាដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ជាប្រមុខរដ្ឋស្តីទី។

មូលហេតុនៃការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក តាត និមល ពុំត្រូវបានបញ្ជាក់នោះទេ.. ។

សូមជម្រាបថា៖ ជាការកត់សម្គាល់ លោកឧត្តមសេនីយ៍ឯក តាត និមល ក៏មានតួនាទីជាមេធាវីពេញសិទ្ធិម្នាក់ កំពុងប្រកបវិជ្ជាជីវៈ ផងដែរ ដោយមាន អត្តលេខ៥៩២។

ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា៖ មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំណុះក្រសួងមហាផ្ទៃ ប្រកបវិជ្ជាជីវៈជាមេធាវី ។ខណៈដែលខ្លួនកំពុងបំពេញមុខងារសាធារណៈ ដោយស្ថានភាពមន្ត្រីរាជការបែបនេះ ផ្ទុយនឹងបទប្បញ្ញត្តិ និង លិខិតបទដ្ឋានគតិយុត្ត ។
ស្តីពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និង ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានចេញសេចក្តីណែនាំមួយ ស្តីពី «វិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈមេធាវីរបស់មន្ត្រីរាជការក្រសួងមហផ្ទៃ» ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here