ត្រីនៅក្នុងបឹងទន្លេសាបអស់ហើយ! ! គួរប្រើច្បាប់ស្ដីអំពីរដ្ឋបាលជលផលក្នុងមាត្រា១០៣ ដល់មន្ត្រីរដ្ឋបាលជលផលដែលបានបណ្ដែតបណ្ដោយ ឱ្យមានបទល្មើសកើនឡើងជាងឆ្នាំមុនៗ ក្នុងរដូវបិទនេសាទនឹងបើកនេសាទ ឆ្នាំ២០២០នេះ

0
130

…………………………………………
ខេត្តកំពង់ឆ្នាំង៖ ប្រភពព័ត៌មានពីប្រជានេសាទនៅក្នុងស្រុកជលគីរីរាយការណ៍ឱ្យអង្គភាពសារព័ត៌មានយើងដឹងថា បទល្មើសគ្រប់ប្រភេទបានកើតឡើងគ្រប់រដូវកាលក្នុងនោះលបលូស្បៃមុងពណ៍ខៀវនិងលបលូសាច់អួនក្រលាញឹក គេសង្កេតឃើញក្នុងរដូវបិតនេសាទក្នុងឆ្នាំ២០២០នេះមានកំណើនកើតមានឡើងជាងឆ្នាំកន្លងទៅ ខណះក្រុមជនល្មើសធ្វើការនេសាទយ៉ាងអាណាធិបតេយ្យគ្មានការទប់ស្កាត់ឬបង្ក្រាបពីមន្ត្រីជំនាញនៅក្នុងតំបន់ទាំងនោះឡើយ។

ប្រភពប្រជាពលរដ្ឋក្នុងឃុំ ក្បាលក្រឡង់បានប្រាប់អោយដឹងបន្ថែមថា ពួកគាត់មានការព្រួយបារម្ភ ខណៈឆ្នាំនេះត្រីអស់ហើយ ដោយក្រុមជនល្មើសនេសាទប្រើឧបករល្មើសច្បាប់ ពួកគេបានដាក់របាំងស្បៃមុង និងលបលូក្រលាញឹកកាត់ផ្ដាច់ព្រែកនិងវាលទំនាបដូចជា ចំណុចវាលទំនាបអភិរក្យ ក្បាលប្រាំងនឹងចំណុចបឹងបករៀម ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី មេសហគមន៍ ឈ្មោះ សូធន់ ជាអ្នករត់ការឲ្យគ្រប់ជំនាញឮ មាត់ទន្លេក្នុងភូមិសាស្ដ្រ ដោយប្រជានេសាទក្នុងមូលដ្ឋានបានអះអាងថា នៅទីតាំងខាងលើនេះពោពេញទៅដោយបទល្មើស ស្បៃមុង និងលបលូក្រលាញឹក កំពុងបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់គ្រប់រដូវ គេពុំដឹងថាខាងមន្ត្រីជលផលប្រចាំការនៅក្នុងស្រុកបរិបូរណ៍ដែលមានលោក(គុង សុធី)ជានាយសង្កាត់ពាមឆ្កោក និងលោក(លី ឡា)ជានាយខណ្ឌជលផលខេត្តកំពង់ឆ្នាំង ដឹងដែរឬយ៉ាណានោះទេ? ទើបគ្មានវិធានការទប់ស្កាត់ឬបង្ក្រាបសោះឡើយ និយាយជារួមគឺសូន្យតែម្ដង ។

ការបណ្ដេតបណ្តោយរបស់មន្ត្រីជលផលបានធ្វើអោយបទល្មើសកើនឡើង ករណីបែបនេះ មន្ត្រីជលផលខេត្តកំពង់ឆ្នាំងមិនគួរមើលរំលងនោះឡើយ គួរបើកការស្រាវជ្រាវរកការពិតនីងយកច្បាប់ស្តីអំពីរដ្ឋបាលជលផលក្នុងមាត្រា១០៣ដាក់ទោសដល់មន្ត្រីខិលខូចមួយចំនួនតូចទាំងនោះម្ដអហើយ ខណះក្នុងមាត្រា១០៣បានចែងថា ចំពោះសកម្មភាពដូចខាងក្រោម ដែលប្រព្រឹតឡើងដោយមន្ត្រីរដ្ឋបាលជលផលត្រូវបានចាត់ទុកជាបទល្មើស និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ទៅបី(៣)ឆ្នាំ និង/ឬពីន័យជាប្រាក់ពីប្រាំលានរៀល(៥០០០០០០)រៀល ទៅហាសិបលាន(៥០០០០០០០)រៀល៖

១.ផ្ដល់ការអនុញ្ញាតណាមួយដែលផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់នេះ។
២.ការចូលរួមទាំងស្រុង ឬ ដោយផ្នែកនិងដោយផ្ទាល់ ឬ ដោយប្រយោល ក្នុងកម្មភាពណាមួយនៃអាជីវកម្មដែលផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់នេះ។
៣.ការអនុគ្រោះចំពោះបទល្មើសជលផលថ្នាក់ទី១។
៤.ប្រកបរបអាជីវកម្មឡូត៍នេសាទទោះធ្វើជាច្បាស់ទាំងស្រុងក្តីជាម្ចាស់ភាកហ៊ុនក្ដីក្នុងអំឡុងពេលស្ថិតក្នុងក្របខណ្ឌ័មន្ត្រីរាជការ។
៥.មិនបានរាយការណ៍ឬមិនដាក់ពាក្យបណ្ដឹងចំពោះបទល្មើសថ្នាក់ទី១ដែលបានកើតឡើងក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនទាន់ពេលវេលា។
៦.ធ្វេសប្រហែសដោយចេតនាក្នុងការបំពេញភារកិច្ចឬផ្ដល់ព័ត៌មាននូវរបាយការណ៍ក្លែងបន្លុំជាលាយលក្ខណ៍អក្សដែលជាមូលហេតុបង្កអោយកើតមានបទល្មើសថ្នាក់ទី១។
គួររំលឹកផងដែរ៖បទល្មើសនៅចំណុចខាងលើនេះបានកើតឡើងច្រើនឆ្នាំលើការរំខានឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here