ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានទទួលអំណោយពី លោកស្រី ទ្រី ដាណា

0
81

នាព្រឹកថ្ងៃទីចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាទទទួលអំណោយពី លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងស្វាមី ព្រមទាំងក្រុមគ្រួសារ ដើម្បីចូលរួមចំណែក ជួយប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយ ក្នុងគ្រោះទឹកជំនន់។
អំណោយរួមមាន អង្ករ ចំនួន១០តោន, មីម៉ាម៉ា ៦០កេះធំ ស្មើនឹង ៣៦០កេះតូច, ត្រីខ ៥០កេះធំ ស្មើនឹង ៥០០យួរ, ទឹកស៊ីអ៊ីវ ៥០០យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ ។

ក្នុងឱកាសនេះដែរ ឯកឧត្ដម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងស្វាមី ព្រមទាំងក្រុមគ្រួសារ ដែលបានជួយឧបត្ថម្ភមកឲ្យរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីអោយរដ្ឋបាលខេត្តពោធិ៍សាត់ មានលទ្ធភាពក្នុងការបន្តចែកជូនទៅដល់ប្រជាពលរដ្ឋដែលជួបបញ្ហាទឹកជំនន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here