អំណាចនៃទឹកប្ដូរនិស័យកូនស្រីយកដំបងមកសំពងក្បាលឪពុករហូតស្លាប់បាត់បង់ជីវិតដោយគ្មានញញើតដៃ

0
43

កំពង់ធំ=បុរសវ័យចំណាស់ម្នាក់វ័យ៧៨ឆ្នាំត្រូវកូនស្រីបង្កើតរបស់ខ្លួនយកដំបងឈើមូលមកវ៉ៃចំក្បាលរហូតស្លាប់បាត់បង់ជីវិត…គ្រាន់តែឪពុកស្តីបន្ទោសបន្តិចបន្ទួច..ហេតុការណ៏ដ៏សាហាវឃោរឃៅ ដោយអំណាចនៃទឹកប្តូរនិស្ស័យ ស្រវឹងស្រាខឹងឪពុកស្តីបន្ទោសទាញដំបងវាយសម្លាប់ បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយកាល់ ឃុំកកោះស្រុកសន្ទុក ខេត្តកំពង់ធំ ករណីឃាតកម្មដ៏ព្រៃផ្សៃវាយសម្លាប់ឪពុករបស់ខ្លួនបានកើតឡើងកាលពីវេលាម៉ោង១៩,០០នាទីយប់ថ្ងៃទី១១ ខែតុលា ជនរងគ្រោះឈ្មោះ លឹម លន់ ភេទប្រុសអាយុ៧៨ ឆ្នាំ បានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអណោជអធម្មដោយស្នាដៃកូនស្រីបង្កើតដែលជាឃាតករ ឈ្មោះ លន់ សារឹម ភេទស្រី អាយុ២៥ឆ្នាំ មានប្តីឈ្មោះ នៀវ សារ៉េត អាយុ៣២ឆ្នាំ មានកូន១នាក់ឈ្មោះ នៀវ វិរ: ភេទប្រុស អាយុ៤ឆ្នាំ
សាកសពត្រូវក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកជនបង្កដែលជាឃាតករសម្លាប់ឪពុកត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here