ជំនន់ទឹកភ្លៀង អាចគំរៀមកំហែងស្រែស្រូវ នឹងផលដំណាំពលរដ្ឋនៅស្រុកណ្ដាលស្ទឹង…!

0
18

(កណ្ដាល): កំណើននៃទឹក នឹងជំនន់ទឹកភ្លៀង រហូតមកដល់ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ទឹកអាចនឹងគំរាមដល់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកកណ្ដាលស្ទឹង ពិសេស អ្នកមានលំនៅដ្ឋានរស់នៅតាមសន្ដរស្ទឹងព្រែកត្នោត.សន្ដរស្ទឹងទំនុបតាហោ(ហៅព្រែក៩២)។

អជ្ញាធរស្រុក ឃុំត្រូវចេញប្រកាសជាដំណឹង ចែកជូនដល់ពលរដ្ឋនៅតាមមូលដ្ឋានរយ:ពេល៤.៥ថ្ងៃមកហើយ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីបញ្ហាគ្រោះទឹកជំនន់នាពេលនេះ។
ការគំរាមកំហែង ដំណើរនៃទឹកជំនន់ ជាក់ស្ដែងដូចជាព្រឹកថ្ងៃទី ខែ.ឆ្នាំខាងលើ ជំនន់ទឹកត្រូវបានកាត់ផ្ដាច់ខ្នងទំនុប(៩២)ហៅស្ទឹងតាហោ ស្ថឹតក្នុងភូមិប្រជុំអង្គរ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានកំពស់ទឹកលើង ហើយច្រោះ ហូរលើទំនុបកំពស់០,២តឹក ដាច់ ប្រវែងជិត៥០ម៉ែត្រ ប៉ុន្តែត្រូវបាន ប្រជាការពារ នឹងកងកំលាំងទាំងបីប្រភេទ សហការណ៍ជាមួយអជ្ញធរមូលដ្ឋាន បានអត្តរាគមន៍ចូលរួមទុបស្កាត់ បង្ការ នឹងសង្គោះ ច្រកដីដាក់បាវ ទុបគ ជាជំហ៊ានបឋម អោយទាន់ពេលវេលា។
ជាមួយគ្នានេះដែរលោក អ៊ូច សៅវឿន អភិបាល នៃគណ:អភិបាលស្រុកកណ្ដាលស្ទឹងបានបញ្ជាក់ក្នុងព្រឹកនេះដែរថា: នៅក្នុង ខណ:ពេលតែមួយនេះ លោកបានដឹកនាំកំលាំងមួយផ្នែកទៀតចុះ ទៅសម្រួលផ្លូវទឹកនៅតាមបណ្ដោយផ្លូវជាតិលេខ២ ដោយសហការណ៍ជាមួយក្រុមកងអត្តរាគមន៍ ធ្វើប្រលានយន្តហោះ ស្នើរគ្រឿងចក្រ យកមកជីកកកាយ ដើម្បីសម្រួលផ្លូវទឹកចំនួនពីរកន្លែង គឺព្រែកនៅឃុំអំពៅព្រៃ.ឃុំកណ្ដោក នឹង កាយស្ពានមួយកន្លែងទៀតនៅឃុំជើងកើប។ ដោយឡែកទឹកបានលិចចូលស្រែជាង១០០ហិកតា ហើយលិចធ្ងន់ធ្ងរតែជាង៣០ហិកតាទេ ចំពោះទឹកជំនន់នេះបានឆក់យកជីវិតមនុស្សអស់ចំនួនពីរនាក់ផងដែរ ក្រៅពីនេះពុំមានអ្វីកដសម្គាល់នោះទេ ហើយចំពោះទំនុបតាហោ ដែលបានហូរច្រោះដាច់ខាងលើនេះលោកបានស្នើរស់ុដីខ្សាច់បានចំនួន២ឡាន យកមកចាក់បន្ថែមលើគំន បាវនេះផងដែរ។
គួរំលឹកផងដែរថា: សកម្មភាព ក៍ដូចជាការដឹកនាំបញ្ជារបស់រដ្ឋាបាលស្រុកកណ្ដាលស្ទឹង ប្រកប ដោយការយកចិត្តទុកដាក់ទាំងបញ្ជាការពារ នឹងកងកំលាំងទាំងបី គឺពួកគាត់បាននៅក្បែរពលរដ្ឋជានិច្ច ហើយស្គាល់សុខ.ស្គាល់ទុកលំបាក់ នឹងការពារផ្នែកសន្តិសុខ ទុបស្កាត់ រាល់បទល្មើសទាំងឡាយ បានយ៉ាងល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here