ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកអនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញបិទបញ្ចប់វគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធា នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ !

0
12

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ និងបានអញ្ជើញធ្វើជា គណៈអធិបតី នៅក្នុងពិធីបិទបញ្ចប់វគ្គហ្វឹកហ្វឺន ពង្រឹងសមត្ថភាពយោធា ឆ្នាំ២០២០ នៅទីបញ្ជាការកងពល ធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ នៅថ្ងៃទី១២តុលា ម្សិលមិញនេះ។
នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនយោធាឆ្នាំ២០២០ នោះទៀត មេបញ្ជាការរងកងទ័ពជើងគោក និងជាមេ បញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក រួមទាំងមេបញ្ជាការកងពលតូចអន្តរា គមន៍លេ៧ ,លេខ៨ និងលេខ៩ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ក៏បានអញ្ជើញចូលរួមក្នុងពិធីផងដែរ។
មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ទោ សំ សៀរ បានឡើងសម្តែងគារវ កិច្ចស្វាគមន៍ នូវការអញ្ជើញបិទបញ្ចប់វគ្គហ្វឹកហ្វឺនយោធាឆ្នាំ២០២០ របស់គណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ។ លោកឧត្តមសេនីយ៍ទោ សំ សៀរ បានថ្លែងថា វគ្គហ្វឹកហ្វឺននេះមានរយះពេល ៤៥ថ្ងៃកន្លងមកហើយ ដោយមានសិក្ខាកាមចូលរួមសិក្សាក្នុងវគ្គ ចំនួន ១៦៣នាក់ មកពីគ្រប់អង្គភាពកងពល តូចអន្តរាគមន៍ ទិសជួរមុខ ចំណុះអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ។
លោកឧត្តមសេនីយ៍បានបន្តថា វគ្គហ្វឹកហ្វឺនរយះពេល ៤៥ថ្ងៃនេះ អង្គភាពបានរកឃើញសិក្ខាកាម ឆ្នើមជាច្រើននាក់ និងបានបញ្ចប់ទៅដោយជោគជ័យ ក្រោមការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ពី ប្រមុខរាជ រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានផ្តល់ថវិកា ដល់យោធិនម្នាក់ ៣ពាន់រៀល ក្នុង១ថ្ងៃ បន្ថែមពីលើគោលរបប ដើម្បីដំណើរហ្វឹកហ្វឺន ធានាបាននូវគុណភាព និងប្រសិទ្ធភាព ក្នុងការប្រយុទ្ធការពារ បូរណៈភាពទឹកដី និងមានការយកចិត្តទុកដាក់ ពីក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ និងមេបញ្ជាការដ្ឋានកងទ័ពជើងគោក លើការងារហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទ សម្រាប់ ឆ្នាំ២០២០នេះ។
សិក្ខាកាមម្នាក់ក្នុង១៦៣នាក់ បានឡើងប្តេជ្ញាចិត្តថា ក្រោយពីទទួលបានចំណេះជំនាញក្នុងវគ្គសិក្សា នេះ សិក្ខាកាមទាំងអស់ នឹងយកធនធានចំណេះដឹងទាំងនេះ ទៅបម្រើឲ្យបុព្វហេតុការពារជាតិ មាតុភូមិ និង ប្រជាពលរដ្ឋ ជាពិសេស ត្រូវគោរព និងអនុវត្តស្មោះត្រង់ ការពារឲ្យបានដាច់ខាត ចំពោះជាតិ សាសនា ព្រះ មហាក្សត្រ និងរាជរដ្ឋាភិបាល ស្របច្បាប់ គោរព អនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជា តាមការដឹកនាំរបស់ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ហ៊ានបូជាជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្តេជ្ញាការពារ អធិបតេយ្យភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាត។
អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បាន ថ្លែងកោតសរសើរថ្នាក់ដឹកនាំអង្គភាពកងពលលេខ៣ និងនៅគ្រប់អង្គភាពចំណុះពលធំអន្តរាគមន៍លេខ៣ ព្រមទាំងសិក្ខាទាំងអស់ផងដែរ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យ មានសីលធម៌ល្អ ស្តាប់គ្រូយោធាចារ្យ ចាប់ពីថ្ងៃបើកវគ្គ រហូតដល់ថ្ងៃបញ្ចប់វគ្គហ្វឹកហ្វឺន ដែលញ៉ាំងឲ្យវគ្គហ្វឹកហ្វឺននេះ បានបញ្ចប់ទៅដោយជោគជ័យ។
លោកឧត្តមសេនីយ៍ឯក ចាន់ លំផាត់ បានថ្លែងដាស់ស្មារតីកងទ័ពទាំងអស់ ត្រូវមានចិត្តស្មោះត្រង់ ការពារដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលប្រសូត្រចេញ ពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ហើយកងទ័ពទាំងអស់ ត្រូវទប់ស្កាត់ឲ្យបានដាច់ខាត នូវការវិលត្រឡប់ ការប៉ុនប៉ងចង់ធ្វើបដិវត្តពណ៌នៅកម្ពុជា ពីក្រុមក្រៅច្បាប់។
លោកឧត្តមសេនីយ៍ បានបន្តដាស់តឿន នាយទាហាន និងពលទាហានទាំងអស់ ត្រូវអនុវត្តឱ្យបាន ល្អ នូវវិន័យកងទ័ព គោរពច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជា សារាចរ សេចក្តីណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួង ការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវមានឆន្ទៈមុះមុត ក្នុងការងារបន្តហ្វឹកហ្វឺន រៀនសូត្រ បន្ថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពការងារ កងយោធពលខេមរភូមិន្ទ ស្របនឹងបច្ចេកវិទ្យា ទំនើប នាពេលបច្ចុប្បន្ន សក្តិសមជាអ្នកបន្តវេន ក្នុងកិច្ចការពារជាតិ ត្រូវរក្សាសាមគ្គីភាព ជាមួយនាយ ទាហាន និងពលទាហាននៅក្នុងអង្គភាព ត្រូវចេះស្រឡាញ់រាប់អាន និងត្រូវចេះជួយប្រជាពលរដ្ឋ ពេលជួប ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅ ជាដើម។ល។
លោកឧត្តមសេនីយ៍ឯក ចាន់ លំផាត់ បានស្នើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង ផ្នែកជំនាញគ្រោះមហន្តរាយនេះ ទៅបន្តបង្ហាត់បង្រៀននៅតាមបណ្តាអង្គភាពរៀងៗខ្លួន ដើម្បីបញ្ជ្រាបការ យល់ដឹងដល់យោធិន ក្នុងការគ្រប់គ្រង និងការជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះទឹកជំនន់ ឬគ្រោះ មហន្តរាយនានា ដែលកើតឡើងជាយថាហេតុណាមួយ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here