លោកស្រីទ្រីដាណានឹងស្វាមុីបានយកអំណោយជាច្រីនប្រគល់ជូនរដ្ធាបាលខេត្តបាត់ដំបង

0
26

(បាត់ដំបង)នាព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២០លោកស្រីទ្រីដាណារួមនឹងស្វាមុីបានយកអំណោយជាច្រើនប្រគល់ជូនរដ្ធាបាលខេត្តបាត់ដំបងដើម្បីទៅចែកជូនបងប្អូនប្រជាពលរដ្ធដែលរងគ្រោះដោយសារទឹកភ្លៀងជន់លិចតាមបណ្តាស្រុកនានា។ឆ្លៀតក្នុងពេលនោះដែរលោកស្រីទ្រីដាណាបានជួបសំដែងការគួរសមជាមួយលោកងួនរតនះអភិបាលនៃគណះអភបាលខេត្តបាត់ដំបង។ជាមួយគ្នានេះដែរអំណោយដែលប្រគល់ជូនរដ្ធាបាលខេត្តរួមមានអង្គរ១0តោន, មីម៉ាម៉ា ៦០កេះធំ ស្មើនឹង ៣៦០0កេះតូច, ត្រីខ ៥០កេះធំ ស្មើនឹង ៥០0យួរ, ទឹកស៊ីអ៊ីវ ៥០0យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារអាមេរិច។

លោកស្រីទ្រីដាណាបានថ្លែងនៅព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ថា អំណោយទាំងនោះលោកស្រីបានប្រគល់ជូនលោកងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីចូលរួមជួយជនរងគ្រោះដោយទឹកជំនន់នៅតាមមូលដ្ធាននានាជុំវិញខេត្តបាត់ដំបងដែលរងការលិចលង់រយះពេលប៉ុន្មានថ្ងៃកន្លងមក។
លោកស្រីបានបញ្ជាក់បន្ថែមថាសូមអរគុណដល់លោកពូអភិបាលខេត្ត បាត់ដំបងឃើញគាត់ខិតខំជួយប្រជាជន ហើយក៏អរគុណដល់កម្លាំងមានសមត្ថកិច្ចទាំង៣ប្រភេទដែលបានជួយគ្នាក្នុងពេលប្រជាពលរដ្ធមានទុកលំបាកជាប្រចាំ។

គួរបញ្ជាក់ដែរថានៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ព្រឹកមិញនេះលោកស្រីទ្រីដាណារួមនឹងស្វាមុីក៏បានរួមដំណើរជាមួយលោកងួន រតនៈអភិបាលខេត្ត ទៅចែកអំណោយជូនប្រជាជនផ្ទាល់នៅឃុំស្លក្រាម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយលោកស្រីបានជូនថវិការមួយគ្រួសា ៥ម៉ឺនរៀលទៀត និងបានចូលបច្ច័យកសាងវត្ត 1000$ បន្ថែម។ ជាចុងក្រោយលោកងួនរតនះអភិបាលនៃគណះអភិបាលខេត្តបាត់ដំបងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីទ្រីដាណានឹងស្វាមុីព្រមទាំងក្រុមគ្រួសារ។នឹងបានប្រគល់លិខិតថ្លែងអំណរគុណជូនលោស្រីទ្រីដាណានៅព្រឹកថ្ងៃដដែលនេះផងដែរ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here