ពុលដំឡូងមីមួយគ្រួសារបណ្តាលឲ្យក្មេងប្រុសអាយុ០៤ឆ្នាំម្នាក់ស្លាប់

0
52

ខេត្តបាត់ដំបង! ក្មេងប្រុសម្នាក់ បានស្លាប់ក្នុងចំណោមសមាជិកគ្រួសារ០៥នាក់ផ្សេងទៀតមាន អាការៈធ្ងន់ស្រាល ក្រោយពីស្ងោរដំឡូងមីហូបរួច។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ករណីពុលដំឡូងមីខាងនេះបានកើតឡើងនៅវេលាម៉ោង ០៣និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពដដែលបានបន្តថា គ្រួសាររងគ្រោះខាងលើមានជីវភាពខ្វះខាតខ្លាំងដោយមេគ្រួសារជាប្តីបានចាកចេញទៅធ្វើការងារនៅតំបន់ឆ្ងាយ ដោយនៅតែស្ត្រីជាប្រពន្ធប៉ុណ្ណោះជាអ្នកមើលថែកូនតូចៗទាំង៥នាក់។

ហើយនៅមុនពេលកើតហេតុនៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ស្ត្រីជាម្តាយឈ្មោះ រិក ណៃ បានយកដំឡូងមីមកស្ងោរ និងហូបជួបជុំជាមួយកូនតូចៗទាំងអស់គ្នា ហើយក្រោយពីបានហូប ភ្លាមៗនោះលោកស្រីហាក់មានអារម្មណ៍ប្លែកនៅក្នុងខ្លួនបន្តិចដែរប៉ុន្តែមិនចាប់អារម្មណ៍ព្រោះមិនមានអ្វីប្រែប្រួលខ្លាំង រួចហើយក៏នាំកូនៗទាំងអស់ចូលសម្រាកទៅ រហូតដល់វេលាម៉ោង ៣.០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែតុលា គាត់មានអារម្មណ៍ស្រៀវទឹកមាត់ និងរោយថ្គាមតិចតួច ចំណែកកូនរបស់លោកស្រីចំនួន ៥នាក់ទៀតក៏បានចាប់ផ្តើមមានអាការ:ក្អួតចង្អោរខ្លាំងទៅៗរហូតដល់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យទាំងយប់តែក្នុងចំណោមកូនរបស់លោកស្រីដែលពុលទាំង៥នាក់មាន០១នាក់បានស្លាប់ ដោយសារកម្លាំងខ្សោយ និងទំនងហូបដំឡូងស្ងោរច្រើនជាងគេ។

ក្មេងជនរងគ្រោះដែលពុលដំឡូងមីនៅក្នុងហេតុការណ៍ខាងលើទី,១ -ឈ្មោះ សោម ភេទប្រុស អាយុ២៣ឆ្នាំពុលស្រាល. ទី២ឈ្មោះ ចាន់នី ភេទប្រុស អាយុ១៤ឆ្នាំពុលស្រាល. ទី៣ឈ្មោះ ទីណា ភេទស្រី អាយុ១១ឆ្នាំពុលស្រាល. ទី៤ឈ្មោះ ឆាំ ភីម ភេទស្រី អាយុ៧ឆ្នាំ ពុលធ្ងន់ធ្ងរ. និងទី៥ឈ្មោះ ឆាំ ណាន ភេទប្រុស អាយុ៤ឆ្នាំ រងគ្រោះស្លាប់។

ជាមួយហេតុការណ៍ខាងលើនេះដែរអ្នកស្រី រិក ណៃ ត្រូវជាម្តាយជនរងគ្រោះ ក៏បានអំពាវនាវទៅដល់អាជ្ញាធរ និងសប្បុរសជននានាចុះជួយដល់គ្រួសាររបស់គាត់ផងព្រោះបច្ចប្បន្នស្ថានភាពក្នុងគ្រួសារកំពុងតែជួបនូវសភាពទីទាល់ក្រខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here